ខ្មែរណូត

ស្វែងរក

  • PR

    តើចំណុចសំខាន់អ្វីខ្លះដែលអ្នកទិញរថយន្ត SUV ខ្នាតតូចនឹងទទួលបានពីរថយន្តលើទីផ្សារនាពេលបច្ចុប្បន្ន

    BY Liny01 June 12, 2026
    តើចំណុចសំខាន់អ្វីខ្លះដែលអ្នកទិញរថយន្ត SUV ខ្នាតតូចនឹងទទួលបានពីរថយន្តលើទីផ្សារនាពេលបច្ចុប្បន្ន

    នៅក្នុងទីផ្សាររថយន្ត SUV ខ្នាតតូចពិតជាមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ហើយអ្នកទិញកំពុងតែយកចិត្តទុកដាក់កាន់តែខ្លាំងឡើងចំពោះលក្ខណៈពិសេស ទំហំរថយន្ត បច្ចេកវិទ្យា និងការចំណាយលើការកាន់កាប់រយៈពេលវែង ព្រមទាំងគិតគូរលើការធានា និងការគាំទ្រក្រោយពេលលក់ផងដែរ។

    ខណៈរថយន្ត MG ZS និង Chevrolet Groove គឺជាម៉ូដែលពីរដែលប្រកួតប្រជែងគ្នានៅក្នុងទីផ្សារនេះ ហើយរថយន្ត SUV ខ្នាតតូចទាំងពីរនេះបានផ្តល់នូវលក្ខណៈពិសេសផ្សេងៗដែលប្រកួតប្រជែងនៅលើទីផ្សារ ដោយមានតម្លៃខុសគ្នាត្រឹមតែ $510 ប៉ុណ្ណោះ។ បើតាមតម្លៃទីផ្សារបច្ចុប្បន្នរថយន្ត MG ZS មានតម្លៃ $26,999 ខណៈដែលរថយន្ត Chevrolet Groove មានតម្លៃ $28,500 ព្រមទាំងផ្តល់នូវចំណុចខុសគ្នាមួយចំនួន។

    និយាយពីទំហំរថយន្តក៏មានសារៈសំខាន់ដែរ៖ រថយន្ត MG ZS បាននាំមុខគេនូវភាពខុសគ្នាគួរឱ្យកត់សម្គាល់រវាងរថយន្ត SUV ទាំងពីរម៉ូឌែលនេះគឺទំហំរថយន្ត។ MG ZS មានទំហំធំជាង វែងជាង ធំទូលាយជាង ខ្ពស់ជាង និងមានគម្លាតកង់មុខក្រោយវែងជាង ដែលផ្តល់នូវកាប៊ីនខាងក្នុងធំទូលាយជាង។ សមត្ថភាពផ្ទុកឥវ៉ាន់សម្រាប់ឃ្លុបក្រោយរបស់វាគឺ 1,457 លីត្រពេលបត់កៅអីឱ្យរាបស្មើរ ខណៈរថយន្ត Cherolet Groove មានទំហំ 1,120 លីត្រ ដែលផ្តល់គុណសម្បត្តិរៀងៗខ្លួនសម្រាប់តម្រូវការអ្នកទិញ។

    ផ្នែកខាងក្នុង និងបច្ចេកវិទ្យា៖ បច្ចេកវិទ្យាបានក្លាយជាកត្តាសម្រេចចិត្តដ៏សំខាន់សម្រាប់អ្នកទិញ ហើយរថយន្តទាំងពីរផ្តល់ជូននូវលក្ខណៈពិសេសទំនើបៗគួរឱ្យចាប់អារម្មណ៏។

    រថយន្ត MG ZS ត្រូវបានបំពាក់ដោយប្រព័ន្ធអេក្រង់កម្សាន្តទំហំ 12.3-inch ហើយរថយន្ត Chevrolet Groove មានអេក្រង់កម្សាន្តទំហំ 10.25-inch។ រថយន្តទាំងពីរអាចភ្ផាប់ជាមួយ Apple CarPlay បានដូចគ្នា ដែលអនុញ្ញាតឱ្យមានការភ្ផាប់ជាមួយទូរស័ព្ទ smart phone បានយ៉ាងរលូន។

    មុខងារដែលផ្តល់ភាពងាយស្រួល នៅលើរថយន្តទាំងពីរម៉ូឌែលរួមមាន៖

    • មុខងារចេញចូលរថយន្តដោយមិនប្រើសោរ និងប្រើប៊ូតុងចុច
    • មានកាមេរ៉ាមើលក្រោយ និងសេនស័រ
    សម្រាប់អ្នកទិញដែលផ្តល់អាទិភាពដល់ទំហំអេក្រង់ និងបច្ចេកវិទ្យាក្នុងកាប៊ីនរថយន្ត នោះ MG ZS ផ្តល់ជូនអេក្រង់ប្រភេទឌីជីថលកម្រិតខ្ពស់ជាង។

    បទពិសោធន៍ក្នុងភាពជាម្ចាស់រថយន្ត

    ខណៈពេលដែលលក្ខណៈបច្ចេកទេសផលិតផលរបស់រថយន្តនីមួយៗនៅតែមានសារៈសំខាន់ ប៉ុន្តែបទពិសោធន៍នៃភាពជាម្ចាស់រថយន្តក៏មានឥទ្ធិពលកាន់តែខ្លាំងណាស់ដែរ លើការសម្រេចចិត្តទិញ។ បច្ចុប្បន្ន MG ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អតិថិជនដែលចង់ទិញរថយន្ត MG ZS រួមមាន៖ Free ប្រេងឥន្ធនៈឥតគិតថ្លៃចំនួន $500, Free ប្តូរប្រេងម៉ាស៊ីនឥតគិតថ្លៃ១ឆ្នាំ និង Free ការត្រួតពិនិត្យរថយន្តឥតគិតថ្លៃពេញមួយជីវិត។ ដែលអត្ថប្រយោជន៍ទាំងនេះអាចជួយកាត់បន្ថយការចំណាយច្រើនក្នុងអំឡុងពេលឆ្នាំដំបូងនៃភាពជាម្ចាស់រថយន្ត។

    ចំណែកការធានាវិញ គឺជាផ្នែកមួយដ៏សំខាន់។ រថយន្ត MG ZS ត្រូវបានផ្តល់ការធានារយៈពេល 5 ឆ្នាំពីរោងចក្រអន្តរជាតិ ខណៈ ដែលរថយន្ត Chevrolet Groove ផ្តល់ជូនការធានារយៈពេល 3 ឆ្នាំប៉ុណ្ណោះ។

    ម្យ៉ាងវិញទៀត បណ្តាញផ្នែកសេវាកម្ម និងការគាំទ្រក្រោយពេលលក់កាន់តែជារឿងសំខាន់សម្រាប់អ្នកទិញរថយន្តថ្មី៖ ក្រៅពីតម្លៃរថយន្ត ការថែទាំនិងសេវាជួសជុលគឺពិតជាសំខាន់ណាស់។ បច្ចុប្បន្នក្រុមហ៊ុន MG Cambodia បានដំណើរការសាខាចំនួន៤ទីតាំងទូទាំងប្រទេស ដោយផ្តល់ទាំងសេវាកម្មផ្នែកលក់ និងសេវាកម្មក្រោយពេលលក់ ជាមួយជាងជំនាញបច្ចេកទេសជាង70នាក់ដែលបានទទួលការបណ្តុះបណ្តាលពីរោងចក្រអន្តរជាតិ។ សម្រាប់អតិថិជនដែលរស់នៅក្រៅទីក្រុងភ្នំពេញ ក៏មានភាពងាយស្រួលក្នុងការទទួលបានសេវាកម្មកាន់តែងាយស្រួល ដែលជាកត្តាសំខាន់ក្នុងការក្លាយជាម្ចាស់រថយន្តរយៈពេលវែង។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay