កូវីដ-១៩

បច្ចុប្បន្នអ្នកឆ្លងកូវីដ១៩ នៅអាមេរិកកើនជាង៥លាននាក់ ឯអ្នកស្លាប់មានជាង១៦ម៉ឺននាក់ហើយ

BY
autoadmin
August 11, 2020

អាមេរិក៖ គិតត្រឹមថ្ងៃអង្គារ ទី១១ ខែ សីហា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិកបានរាយការណ៍ថា តួលេខអ្នកជំងឺកូវីដ ១៩ នៅក្នុងប្រទេសខ្លួនបានកើនឡើងជាង ៥ លានករណី ដែលតាមរយៈតួលេខដ៏ច្រើននេះអាចបង្ហាញថា អាមេរិកនៅមិនទាន់អាចគ្រប់គ្រងការរាតត្បាតជំងឺបាននៅឡើយទេ។ ក្រៅតែពីមានចំនួនអ្នកឆ្លងថ្មីបានកើនឡើងយ៉ាងគំហុក ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ ១៩ នៅអាមេរិកក៏មានការកើនឡើងគួរឲ្យគត់សម្គាត់ពោលគឺមានចំនួនច្រើនជាង ១៦ ម៉ឺនករណី។ នៅចំពោះមុខរបាយការណ៍មួយនេះ លោកប្រធានាធិបតីអាមេរិក ដូណល់ត្រាំ ត្រូវសាធារណៈជនរិះគន់យ៉ាងខ្លាំងៗថា វិធានការជួយសង្គ្រោះអ្នកជំងឺរបស់គាត់គ្មានប្រសិទ្ធភាពទាល់តែសោះ។

បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានបង្ហាញថាចំនួនអ្នកជំងឺកូវីដ ១៩ នៅតាមបណ្តាប្រទេសធំៗជាច្រើនសុទ្ធតែបានកើនឡើងដូចគ្នា ហើយលប្រទេសថ្មីមួយនៅតំបន់អាហ្វ្រិកខាងកើតគឺប្រទេសម៉ាឡាវី  កាលពីពេលកន្លងទៅនេះបានសម្រេចដាក់ប្រទេសក្នុងគ្រាអាសន្នតែម្តងដោយសារបានរកឃើញអ្នកជំអឺកូវីដ ១៩ ច្រើនលើសពីការគ្រប់គ្រងរបស់អាជ្ញាធរ។ សូមបញ្ជាក់ថា គិតត្រឹមពេលចុះផ្សាយនេះអាមេរិកនៅតែជាប្រទេសទីមួយដែលមានចំនួនអ្នកជំងឺកូវីដ ១៩ ច្រើនជាងគេ ដោយមានតួលេខអ្នកជំងឺកូវីដ ១៩ ជាក់ស្តែងចំនួន ៥ ២៥១ ៤៤៦ ករណី ស្លាប់សរុបចំនួន ១៦៦ ១៩២ ករណី ខណៈពិភពលោកទាំងមូលបានរកឃើញអ្នកជំងឺកូវីដ ១៩ រហូតដល់ ២០ ២៤៦ ៥៨០ ករណី និងស្លាប់សរុបចំនួន ៧៣៨ ៦៩៥ ករណីផងដែរ៕

អត្ថបទ៖ភក្តី

ប្រភព៖ Channel News Asia

Share This Post: