កូវីដ-១៩

ព្រឹកនេះកម្ពុជា រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១៥នាក់បន្ថែមទៀត និងជាសះស្បើយ០១នាក់

BY
Khmernote Media
August 11, 2020

នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន១៥នាក់បន្ថែមទៀត និងព្យាបាលជាសះស្បើយចំនួន០១នាក់ផងដែរ។

ក្នុងសេចក្តីជូនដំណឹងដដែលនេះដែរបានបញ្ជាក់អោយដឹងថា ចំពោះករណីវិជ្ជមានថ្មីនេះ គឺមានទៅលើជនជាតិចិនចំនួន១៣នាក់ និងជនជាតិខ្មែរ២នាក់ ដែលពួកគេទើបមកពីក្រៅប្រទេសកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។ សូមអានសេចក្តីជូនដំណឹងខាងក្រោមនេះ៖

Share This Post: