កូវីដ-១៩

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ពិតជាមានករណីអ្នកជំងឺកូវីដ១៩ម្នាក់នៅខេត្តត្បូងឃ្មុំ លាប់ជំងឺមកវិញមែន

BY
Khmernote Media
August 11, 2020

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នេះ នៅក្នុងប្រព័ន្ធតេឡាក្រាម មានការសាកសួរលោកជំទាវ ឱ វណ្ណឌីន ជាអ្នកនាំពាក្យក្រសួងសុខាភិបាល ពាក់ព័ន្ធនឹងការចុះផ្សាយថា មានករណីលាប់ជំងឺកូវីដ១៩ ម្នាក់នៅក្នុងខេត្តត្បូងឃ្មុំ។

ជុំវិញករណីនេះ លោកជំទាវ បានបញ្ជាក់តាមប្រព័ន្ធតេឡាក្រាមថា ពិតជាមានករណីលាប់ជំងឺកូវីដ១៩ ពិតប្រាកដមែនដូចប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបានរាយការណ៍រួចហើយ។ លោកជំទាវ បានបញ្ជាក់ទៀតថា ចំពោះករណីលាប់នេះ មិនមែនមាននៅតែប្រទេសកម្ពុជាយើងទេ នៅបណ្តាប្រទេសជាច្រើនក៏កើតមានករណីលាប់នេះផងដែរ ហើយការដែលក្រសួងសុខាភិបាលមិនចេញសេចក្តីជូនព័ត៌មានពីករណីលាប់នេះ ដោយសារកន្លងមកក្រសួងធ្លាប់បានធ្វើរបាយការណ៍ស្តីពីករណីលាប់នេះម្តងរួចមកហើយ ប៉ុន្តែដោយសារមានបងប្អូនអ្នកសារព័ត៌មានមួយចំនួនយកតួលេខករណីលាប់នេះទៅបូកបន្ថែម ដូច្នេះវាធ្វើឲ្យចំនួនករណីថ្មីដែលក្រសួងរកឃើញ ទៅជាត្រួតជាន់គ្នាធ្វើឲ្យមានការភាន់ច្រឡំទៅលើការរាប់ករណីថ្មី ហើយរបាយការណ៍នៅលើសកលលោកក៏គេមិនរៀបរាប់ពីករណីលាប់ដែរ គឺគេនិយាយតែអំពីករណីថ្មី ករណីជាសះស្បើយ និងករណីស្លាប់ ប៉ុណ្ណោះ៕

អត្ថបទ៖ សេម

Share This Post: