ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តស៊េរីទំនើប Bentley ព្រលះរថយន្ត Lexus CT200h ត្រង់ផ្លូវបំបែកជា៤ ខ្ទេចមួយចំហៀង ចុងក្រោយសង៨០០ដុល្លារបញ្ចប់រឿង

    BY Khmernote Media August 12, 2020
    រថយន្តស៊េរីទំនើប Bentley ព្រលះរថយន្ត Lexus CT200h ត្រង់ផ្លូវបំបែកជា៤ ខ្ទេចមួយចំហៀង ចុងក្រោយសង៨០០ដុល្លារបញ្ចប់រឿង

    ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើប Bentley ក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួនបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ម៉ាក LEXUS CT200h យ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតទ្វារចំហៀង តែសំណាងហើយ ព្រោះរថយន្តទាំងពីរជារថយន្តទំនើប ទើបមិនបង្កឲ្យមានអ្នករងរបួស។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង៩យប់ ថ្ងៃអង្គារទី១១ ខែសីហា ២០២០ នៅចំណុចផ្លូវបែកជាបួន តាមផ្លូវលេខ១៤៣ កែងផ្លូវលេខ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់បើករថយន្តម៉ាក Lexus CT200h ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AN-6886 តាមបណ្តោយផ្លូវលេខ១៤៣ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាក Bentley ពណ៌ខ្មៅពាក់ស្លាក ភ្នំពេញ 2-BG 6318 ធ្វើដំណើរតាមផ្លូវ លេខ៣៦០ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុករថយន្តម្ខាងទៀតពេញទំហឹង បណ្តាលឲ្យរងការខូចខាតខ្ទេចទ្វារចំហៀងខាងឆ្វេង។

    បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរសម្របសម្រួលគ្នា ចុងក្រោយម្ចាស់រថយន្ត ម៉ាកBentley យល់ព្រមសងសំណង ៨០០$ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: