ព័ត៌មានជាតិ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយអគ្គនាយកអង្គការ UNESCO
BY soknita
April 10, 2026
កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៦ ក្រសួងការបរទេស បានឱ្យថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយអគ្គនាយកអង្គការ UNESCO។

ក្រសួងការបរទេស បញ្ជាក់បន្ថែមថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត Khaled El-Enany អគ្គនាយកអង្គការយូណេស្កូ នៅប្រទេសបារាំង។
ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការយូណេស្កូ ព្រមទាំងការការពារ និងអភិរក្សបេតិកភណ្ឌជាតិ និងសម្បត្តិបេតិកភណ្ឌពិភពលោក។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តន៍ថ្មីៗពាក់ព័ន្ធនឹងស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមរបស់ភាគីទាំងពីរផងដែរ៕


ប្រភព៖ ក្រសួងការបរទេស