ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្តៅៗ! បាក់ដងសន្ទួចនៅការដ្ឋានសំណង់អគារក្នុងក្រុងប៉ោយប៉ែត ស្លាប់មនុស្ស៥នាក់ និងរបួស២នាក់

    BY Khmernote Media August 12, 2020
    ក្តៅៗ! បាក់ដងសន្ទួចនៅការដ្ឋានសំណង់អគារក្នុងក្រុងប៉ោយប៉ែត ស្លាប់មនុស្ស៥នាក់ និងរបួស២នាក់

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការបញ្ជាក់ពី ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោក អាត់ ខែម បានឲ្យដឹងថាមានមនុស្ស ៥នាក់បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍បាក់ដងសន្ទួចនៅក្នុងការដ្ឋានសំណង់អគារមួយកន្លែងស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ។

    នៅក្នុងហេតុការណ៍នោះផងដែរ ក៏មានមនុស្ស២នាក់ទៀតបានរងរបួសផងដែរ។ បច្ចុប្បន្នក្រុមសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានកំពុងប្រតិបត្តិការជួយសង្គ្រោះ។ សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងអង្គុយលេងនៅជិតការដ្ឋានសំណង់ ហើយដងសន្ទួចនោះបានបាក់មកសង្កត់ពួកគេតែម្តង ៕

    ប្រភព៖ KPS BreakingNews

    Share This Post: