ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    នូវែលសេឡង់ចាប់ផ្ដើមមានករណីជំងឺកូវីដ១៩ នៅក្នុងសហគមន៍ បន្ទាប់ពីស្ងប់ស្ងាត់ករណីបាន ១០២ថ្ងៃ

    BY autoadmin August 12, 2020
    នូវែលសេឡង់ចាប់ផ្ដើមមានករណីជំងឺកូវីដ១៩ នៅក្នុងសហគមន៍ បន្ទាប់ពីស្ងប់ស្ងាត់ករណីបាន ១០២ថ្ងៃ

    ការលេចចេញនូវករណីថ្មីៗនៃជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ៤ករណី នៅនូវែលសេឡង់ កំពុងដាក់សម្ពាធប្រទេសនេះសារជាថ្មីម្ដងទៀត ជាមួយនឹងការបិទទ្វារទីក្រុង Auckland ដែលមានពលរដ្ឋ ១.៦ លាននាក់ ដើម្បីជាការឆ្លើយតបចំពោះជំងឺ។ រំលឹកដែរថា នូវែលសេឡង់មិនមានករណីជំងឺ COVID-19 ក្នុងសហគមន៍រយៈពេល ១០២ថ្ងៃ មកហើយ និងធ្លាប់ទទួលបានការកោតសរសើរពីបរទេស ចំពោះវិធានការណ៍ការពាររបស់ខ្លួន។ ឥឡូវនេះរដ្ឋាភិបាលកំពុងព្យាយាមទប់ស្កាត់កាលរាលដាល ដោយសារថាខ្លាចមានវាសនាដូចជាប្រទេសវៀតណាម អូស្ត្រាលី និងជប៉ុន ដែលសុទ្ធតែជាប្រទេសមានការផ្ទុះឡើងវិញទាំងអស់។

    ពិភពលោកធ្លាប់កោតសរសើរប្រទេសនូវែលសេឡង់ ដែលបានបំបាត់មិនមានករណីជំងឺ COVID-19 ក្នុងសហគមន៍បានមុនគេ ដោយសារមានការរឹតត្បឹតបិទទ្វារយ៉ាងតឹងរ៉ឹងកាលពីខែមេសា និងឧសភា។ សេដ្ឋកិច្ចប្រទេសនេះបានងើបឡើងវិញយ៉ាងឆាប់រហ័ស បន្ទាប់បីការរឹតត្បឹតត្រូវបានដកចេញ។ ឥឡូវនេះការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់នូវែលសេឡង់ទំនងត្រូវបង្អាក់ ដោយសារការបិទអាជីវកម្មនៅ Auckland ដែលជាទីក្រុងដ៏ធំបំផុតរបស់ប្រទេស។ យ៉ាងណាក៏ដោយពេលនេះទីក្រុង Auckland ត្រូវស្ថិតក្រោមភ្លើងក្រហមកម្រិតទី៣ ខណៈប្រទេសទាំងមូលក្នុងកម្រិតទី២ ហើយអាជ្ញាធរនឹងបន្ដការតាមដានរកទំនាក់ទំនងអ្នកជំងឺ និងប្រភពនៃជំងឺនៅអំឡុងពេលនៃការបិទទ្វាររយៈពេល ៣ថ្ងៃនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Bloomberg

    Share This Post: