ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន មិត្តហ្វូន ណែនាំ Munny នៅក្នុងកម្មវិធីផ្លាស់ប្តូរម៉ាកសញ្ញាថ្មី

    BY Khmernote Media May 25, 2018
    ក្រុមហ៊ុន មិត្តហ្វូន ណែនាំ Munny  នៅក្នុងកម្មវិធីផ្លាស់ប្តូរម៉ាកសញ្ញាថ្មី

    នៅថ្ងៃទី២១ ខែឧសភា នៅសណ្ឋាគារ សូហ្វីតែល ភោគីត្រា ក្រុមហ៊ុន មិត្តហ្វូន ដែលជាប្រតិបត្តិករទូរគមនាគមន៍ ឈានមុខគេនៅកម្ពុជា បានប្រារព្ធកម្មវិធី ផ្លាស់ប្តូរស្លាកសញ្ញាថ្មីដំបូងរបស់ខ្លួន ជាមួយរូបរាងម៉ាស្កត់ Munny។

    Munny ជាអ្វី?
    ចាប់តាំងពីការបោះទុនវិនិយោគលើប្រព័ន្ធទូរគមនាគមន៍ប្រមាណជាង ៩ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនមិត្តហ្វូនបានក្លាយជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនិង លំដាប់ថ្នាក់លេខ១ ទៅលើគុណភាពនិងបណ្តាញសេវាគ្រប ដណ្តប់ទូទាំងប្រទេសកម្ពុជា។ ជាងនេះទៅទៀត ក្រុមហ៊ុននាំមកនូវ ភាពកាន់តែស្រស់ថ្លា កាន់តែជិតស្និទ្ធ និងកាន់តែរួសរាយ និងទាក់ទាញ។ ទាំងអស់នេះគឺជាអ្វីដែលក្រុមហ៊ុនប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់ខ្លួន ហើយ Munny ត្រូវបានជ្រើសរើស ជាជម្រើសដ៏ល្អបំផុតដើម្បីបន្តនូវគុណតម្លៃនេះ។
    Munny គឺជានិមិត្តរូបដែលក្រុមហ៊ិនមិត្តហ្វូនបានផ្តូចផ្តើមឡើងដែលកើតចេញពីនិមិត្តសញ្ញារបស់មិត្តហ្វូន។ Munny បានកំពុងតែជួយមិត្តហ្វូនអស់រយៈពេលជាង៩ឆ្នាំ នៅកម្ពុជា ដែលជួយណែនាំអតិថិជន ជាមួយនឹងតម្រូវការរបស់ពួកគេ។ ឥលូវនេះគាត់សម្រេចចិត្តទៅជួបអតិថិជនគ្រប់ទីកន្លែង។ Munny មានន័យជាភាសារខ្មែរថា ជាមនុស្សឆ្លាត ជាមនុស្សដែលដឹងរាល់អ្វីៗទាំងអស់ ហើយMunny ប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូលគឺ ជាអ្នកយកចិត្តទុកដាក់និង ជាអ្នកច្នៃប្រឌិតខ្ពស់៖
    – ការយកចិត្តទុកដាក់៖ គឺគាត់ស្តាប់ ស្វែងយល់ និងជួយអតិថិជនទៅវិញទៅមក គ្រប់គ្នាទាំងអស់ ដើម្បីផ្តល់នូវ សេវាដ៏សមស្របមួយដែលជាតម្រូវការរបស់អតិថិជន ហើយវាក៏មានន័យថាជាទំនួលខុសត្រូវនៅក្នុងសង្គមផងដែរ។

    – អ្នកច្នៃប្រឌិត៖ មានន័យថាជាអ្នកឈានមុខគេនៅក្នុងនុវានុវតន៍ព្រមទាំងការគោរព និងទទួលយកគ្រប់យោបល់ទាំងអស់ ទោះបីបញ្ហាកើតចេញមកពីទីណាក៏ដោយ ថ្មី ឬចាស់ ដូច្នេះហើយMunny ផ្តល់នូវភាពប្លែក ហើយផ្តល់សេវាកម្មនិងផលិតផលបានយ៉ាងល្អ ជូនគ្រប់អតិថិជនទាំងអស់។
    រូបរាងលក្ខណៈរបស់ Munny
    Munny គឺនៅគ្រប់ទីកន្លែងនៅកម្ពុជា មានន័យថា គាត់រស់នៅដោយគ្មានភាពបំភាន់និងការក្លែងបន្លំ, គេផ្តោតទៅលើភាពជាក់ស្តែង ច្បាស់លាស់ គាត់ជាអ្នកជួយយកអាសារ សាមញ្ញ និងជាមិត្តជិតស្និទ្ធ និងប្រាកដនិយមទៅគ្រប់ៗគ្នា។ ហើយគាត់គឺជា «បងប្រុស» ពិតប្រាកដសម្រាប់អ្នករាល់គ្នាផងដែរ៖
    – មិត្តជិតស្និត៖ គាត់ជាបុគ្គលដែលនៅជិតដិតជាងមិត្តភក្តិជិតស្និទ្ធរបស់អ្នកទៅទៀត។ ជាបងប្រុសធំដែលតែងតែស្តាប់នឹងយល់អ្នករាល់គ្នា។
    – អ្នកជួយយកអាសារ៖ គាត់គឺពិតជាត្រៀមខ្លួន និងស្រលាញ់នូវការជួយ ផ្តល់ដំបូន្មានដ៏មានន័យ និងចូលរួមគ្រប់សកម្មភាព។ គាត់ពិតជាអន្ទះសារនិងសប្បាយចិត្តក្នុងជួយមនុស្សគ្រប់គ្នា ចេញពីបញ្ហាតូចបំផុត។
    – បុគ្គលដែលឆ្លាតបំផុត៖ គាត់គឺពិតជាអស្ចារ្យ ម្ខាងគាត់ឆ្លាត មានចំណេះដឹងខ្ពស់ និងម្ខាងទៀតគាត់កំប្លែង និងកម្សាន្ត។ ដែលនេះធ្វើឲ្យគាត់ជាបុគ្គលដែលទាក់ទាញបំផុត និងធ្វើឲ្យគាត់ក្លាយជាអ្នកនាំពាក្យដ៏ច្នៃប្រឌិត។
    – ជាបុគ្គលសាមញ្ញ៖ គាត់មិនបង្ហាញពីភាពនិយាយច្រើន ប៉ុន្តែគាត់នឹងនិយាយនូវអ្វីដែលគាត់មាន ដូចជារូបរាងរបស់គាត់
    Munny ឆ្ពោះទៅកាន់ជីវិតថ្មី កាន់តែទាន់សម័យ
    Munny គឺជាអ្នកតភ្ជាប់ទំនាក់ទំនងដ៏ល្អបំផុត រវាងមិត្តហ្វូន និងអតិថិជន។ Munny ដើរតួនាទីជាអ្នកភ្ចាប់ យល់ពីមិត្តដែលតែងស្តាប់ទៅនឹងតម្រូវការអតិថិជន និងយល់កាន់តែច្បាស់នូវអ្វីដែលពួកគេត្រូវការ ផ្តល់នូវភាពច្បាស់លាស់ គ្រប់អ្វីៗទាំងអស់ដែលអ្នកត្រូវការ។ គាត់នឹងជួយមិត្តហ្វូនដើម្បីរួមចំណែក ជិវិតដ៏ទាន់សម័យ និងរួសរាយជូនដល់គ្រប់ៗគ្នានៅកម្ពុជា ប្រកបដោយភាពសកម្មនិងច្នៃប្រឌិត។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay