សាំងហ្គាពួរធ្វើចត្តាឡីស័កលើពលករបរទេសប្រមាណ ៨០០នាក់ បន្ទាប់ពីរកឃើញករណីកូវីដ១៩ សារជាថ្មីនៅក្នុងកន្លែងស្នាក់នៅរបស់ពួកគេ
ក្រសួងសុខាភិបាលសាំងហ្គាពួរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពលករចំណាកស្រុកប្រហែល ៨០០នាក់ ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកសារជាថ្មី បន្ទាប់ពីមានករណីនៃជំងឺ COVID-19 ត្រូវបានរកឃើញនៅក្នុងអន្តេវាសិកដ្ឋានមួយ ដែលធ្លាប់បានប្រកាសថាអស់អ្នកជំងឺ COVID-19 ហើយ។ កាលពីដើមសប្តាហ៍នេះសាំងហ្គាពួរបាននិយាយថា ខ្លួនកំពុងត្រួតពិនិត្យយ៉ាងសកម្មនូវតាមអន្តេវាសិកដ្ឋាន ដើម្បីគ្រប់គ្រងហានិភ័យនៃការផ្ទុះឡើងថ្មី ព្រោះវាមានករណីថ្មីខ្លះត្រូវបានគេរកឃើញវិញ នៅកន្លែងដែលធ្លាប់បានសម្អាតអស់ជំងឺម្ដងរួចមកហើយ។
京大とトヨタ、フッ化物イオンで動く全固体電池20200812105820679_Data.jpg)
ការរកឃើញនេះអាចជាសញ្ញាថយក្រោយមួយ សម្រាប់ប្រទេសដែលក្នុងសប្តាហ៍នេះទើបតែបាននិយាយថា នៅតាមអន្តេវាសិកដ្ឋាន (ដម) របស់កម្មករទាំងអស់លែងមានការឆ្លងថ្មី។ ការប្រកាសនោះជាការត្រួសត្រាយផ្លូវសម្រាប់កម្មករភាគច្រើន ឱ្យបានវិលត្រឡប់មកធ្វើការវិញនៅចុងខែនេះ។ ជម្រាបដែរថា នៅសាំងហ្គាពួរផ្ទាល់មិនសូវជាមានករណីនាំចូល ឬក្នុងសហគមន៍នោះទេ ប៉ុន្តែការឆ្លងក្នុងចំនួនច្រើនដែលយើងបានអានកន្លងមក សុទ្ធតែជាប់ទាក់ទងនឹងពលករចំណាកស្រុក ដែលពួកគាត់រស់នៅផ្ដុំគ្នានៅតាមដមរបស់ពួកគាត់។
ឥឡូវនេះសាំងហ្គាពួរកំពុងបើកដំណើរការសេដ្ឋកិច្ចឡើងវិញយ៉ាងប្រុងប្រយ័ត្ន បន្ទាប់ពីបានបិទសកម្មភាពភាគជាច្រើននៅក្នុងអំឡុងពេលរឹតត្បឹតរយៈពេលពីរខែ ដែលត្រូវបានធ្វើឡើងដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺ។ សាលារៀនបានបើកជាថ្មី ម៉ាស់ត្រូវមានជាចាំបាច់ ហើយភោជនីយដ្ឋានក៏ត្រលប់មករកស៊ីធម្មតាវិញ។ ប៉ុន្តែជីវិតមិនបានវិលត្រឡប់ទៅរកភាពធម្មតាវិញទេ ដោយសារជាទូទៅការប្រមូលផ្តុំត្រូវបានកំណត់ត្រឹម ៥នាក់ ព្រឹត្តិការណ៍ធំៗត្រូវបានលុបចោល និងមានការរឹតត្បិតការធ្វើដំណើរអន្តរជាតិ ដែលធ្វើឱ្យព្រលានយនហោះមានភាពទទេស្អាត៕



អត្ថបទ៖ លីដា
ប្រភព៖ Bloomberg