ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ត្រឹមតែ១ថ្ងៃ ឥណ្ឌារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីជិត ៦៧,០០០ នាក់ ដែលជាចំនួនហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានពីមុន ខណៈចំនួនឆ្លងសរុបបានកើនដល់ ២.៤ លាននាក់

    BY autoadmin August 13, 2020
    ត្រឹមតែ១ថ្ងៃ ឥណ្ឌារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីជិត ៦៧,០០០ នាក់ ដែលជាចំនួនហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានពីមុន ខណៈចំនួនឆ្លងសរុបបានកើនដល់ ២.៤ លាននាក់

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ជិត ៦,៧០០០ ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈដែលការស្លាប់បានកើនឡើងដល់ ៤៧,០០០នាក់។ តួលេខថ្មីចុងក្រោយនាំឱ្យករណីជំងឺ COVID-19 នៅឥណ្ឌាកើនឡើងដល់ ២.៤ លាននាក់ និងជាប្រទេសលេខ៣ នៅលើពិភពលោក ដែលមានករណីឆ្លងច្រើនបំផុត។

    ប្រទេសឥណ្ឌាបានកត់ត្រាករណីរាប់ម៉ឺនករណីជារៀងរាល់ថ្ងៃក្នុងរយៈពេលចុងក្រោយនេះ ហើយយ៉ាងហោចណាស់មានករណីចំនួន ៥០,០០០ ត្រូវបានគេរាយការណ៍ជារៀងរាល់ថ្ងៃ ក្នុងរយៈពេល ១៥ថ្ងៃ ជាប់ៗគ្នាកន្លងមកនេះ។ ពិភពលោកទាំងមូលពេលនេះមានករណីជំងឺ COVID-19 សរុប ២០.៨ លាននាក់ ខណៈការស្លាប់មានជាង ៧៤ម៉ឺននាក់ហើយ។ ប្រទេសមានករណីច្រើនបំផុតគឺអាមេរិក ដោយមានករណីសរុបជាង ៥លាននាក់ និងបន្ទាប់មកទៀតគឺប្រេស៊ីល ជាមួយករណីសរុបជាង ៣លាននាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: