ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វីដេអូស្តែងៗ ជនសង្ស័យមួយក្រុមស្ទុះទៅចាប់នារីម្នាក់ដាក់ចូលឡាន ហើយបើកចេញទៅបាត់ ពេលនេះសមត្ថកិច្ចក្រុងព្រះសីហនុកំពុងស្រាវជ្រាវ (មានវីដេអូ)

    BY Khmernote Media August 14, 2020
    វីដេអូស្តែងៗ ជនសង្ស័យមួយក្រុមស្ទុះទៅចាប់នារីម្នាក់ដាក់ចូលឡាន ហើយបើកចេញទៅបាត់ ពេលនេះសមត្ថកិច្ចក្រុងព្រះសីហនុកំពុងស្រាវជ្រាវ (មានវីដេអូ)

    ខេត្តព្រះសីហនុ- យោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុក លោក Huy Bunleng បានឲ្យដឹងថា សមត្ថកិច្ចបានប្រាប់ថា កាលពីម៉ោងជាង១០យប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ មានករណីចាប់មនុស្សបញ្ជូលក្នុងរថយន្តនៅចំណុចហាង លក់សម្លៀកបំពាក់ កូកូ កែងមហោស្រពចាស់ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ របាយការណ៍សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យមានគ្នាចំនួន០៣នាក់ ដែលមានភិនភាគដូចខាងក្រោម÷


    1-មនុស្សប្រុសពាក់អាវយឺតដៃខ្លី ពណ៌ខៀវចាស់ ស្លៀកខោខ្មៅជើងវែង ពាក់មួកខ្មៅ ។
    2-មនុស្សប្រុសពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅស្លៀកខោខ្មៅជើងវែង ពាក់មួកខ្មៅ។
    3-តៃកុងឡានមិនចុះពីលើឡាន
    -រថយន្តធ្វើសកម្មភាពម៉ាក ហាយឡេនឌរ័ (HIGHLANDER) ពណ៌ទឹកមាស មិនចាំស្លាកលេខ។
    -បានធ្វើសកម្មភាពចាប់មនុស្សស្រីម្នាក់ពាក់រ៉ូបពណ៌ខ្មៅ ដាក់ចូលទៅក្នុងរថយន្តរួចធ្វើដំណើរធ្ពោះទៅផ្លូវជាតិលេខ4។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕

    ប្រភព៖ លោក Huy Bun Leng

    Share This Post: