ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រហោងពោះគ្រប់គ្នា! ស្ត្រីម្នាក់សង្ស័យបែកថ្នាំ ដើររករឿងអ្នកដំណើរ ហើយរត់ចូលឡាន ធ្វើឲ្យអ្នកដំណើរគេចវង្វេង

    BY Khmernote Media August 15, 2020
    ប្រហោងពោះគ្រប់គ្នា! ស្ត្រីម្នាក់សង្ស័យបែកថ្នាំ ដើររករឿងអ្នកដំណើរ ហើយរត់ចូលឡាន ធ្វើឲ្យអ្នកដំណើរគេចវង្វេង

    រាជធានីភ្នំពេញ ៖ ស្ត្រីសាច់​ត្រលុកត្រលន់ម្នាក់ មិនដឹងដើរមកពីណា សង្ស័យថាបែកថ្នាំ បានដើរអុកឡុកប្រជាពលរដ្ឋតាមដងផ្លូវ ហើយរត់ចូលយានយន្តដែលកំពុងធ្វើដំណើរតាមផ្លូវ​ នាំគ្នាគេចឡើងវង្វេងទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៤:១០នាទីទៀបភ្លឺ​ ឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចស្តបបឹងទំពុន ផ្លូវបំបែក២៧១ កែងផ្លូវ៣៧១​ ដែលជាចំណុចព្រំប្រទល់សង្កាត់ចំនួន៣ ទី១.សង្កាត់ចាក់អង្រែលើ ទី២.សង្កាត់បឹងទំពន់ទី២​ ក្នុងខណ្ឌមានជ័យ​ និងទី៣.សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីសាច់​ត្រលុកត្រលន់ម្នាក់ខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណទេ ទំនងជាបែកថ្នាំ បានដើររករឿងអ្នកដំណើរ និងអុកឡុករាំងផ្លូវរថយន្តមិនឲ្យឆ្លងកាត់ ហើយពេលខ្លះរត់ទៅមុខរថយន្តធំៗដែលកំពុងបើកលឿនថែមទៀតផង​ ហើយរត់ចូលទៅប្រតាមប្រតប់ជាមួយស្ត្រីម៉ាស្សា​ក្នុងផ្ទះម៉ាស្សាកោជប់​នៅចំណុចមុខមង្គលឧត្តម​ ផ្លូវ៣៧១ ផ្អើលមួយប្រាវផងដែរ​ ហើយរត់ចេញមកវិញ​ដើរកណ្ដាលផ្លូវ​ រួចយកសម្ភារ:និងប៉ាវដាក់សំរាម​ឡើងមកដាក់អែបចិញ្ចើមផ្លូវ រួចរត់ឆ្លងផ្លូវចុះឡើងចុះឡើង​ ស្រែកជេ​គេឯង រួចរត់ទៅមុខផ្ទះគេមួយកន្លែង​ នៅជិតស្តុបបឹងទំពន់​ ក្នុងសង្កាត់ផ្សារដើមថ្កូវ​ ដោះខោអាវបើកទឹកងូតធ្វើព្រងើយ​ ហេីយឆ្លងផ្លូវរត់មកយកអំបោស​ បោសសម្អាត​ផ្លូវ​ ហើយសម្រួលចរាចរណ៍​ អោយតែគេមើលមុខស្រែកជេគេ​ ឬយកអំបោសវាយក្បាលអ្នកដំណើរតាមផ្លូវក៏មានដែរ​​ ៕

    ដោយ៖ បងម៉េង​ ខ្មែរណូត

    Share This Post: