ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្របួចបានជនសង្ស័យមួយក្រុមពាក់ព័ន្ធករណីឆបោកលុយតាម WING

    BY Khmernote Media August 15, 2020
    ក្របួចបានជនសង្ស័យមួយក្រុមពាក់ព័ន្ធករណីឆបោកលុយតាម WING

    រាជធានីភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានបច្ចេកវិទ្យា សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី២ នៃអធិការរដ្ឋានខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវនិងបង្ក្រាបក្រុមបក្ខពួកជនសង្ស័យបាន៧នាក់ ដែលបានប្រព្រឹត្តិបទល្មើសឆបោកប្រាក់ពីប្រជាពលរដ្ឋស្លូតត្រង់តាមប្រព័ន្ធផ្ទេរប្រាក់វីង (WING) ។

    ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចផ្ទះសំណាក់មួយកន្លែងយីហោ “ឌី មនោរម្យ” ដែលមានទីតាំងតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងភូមិក្បាលទំនប់២ ក្បែរផ្សារប៉េសេ ស្ថិតនៅក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ជនសង្ស័យទាំង០៧ខាងលើនេះភ្លាមៗត្រូវបានកម្លាំងនគរបាលនាយកដ្ឋានបច្ចេកវិទ្យានាំខ្លួនចូលទៅក្នុងរថយន្តយកទៅធ្វើការសាកសួរ និងឃាត់ខ្លួនជាបណ្តោះអាសន្ននិងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: