ចាប់បានជនសង្ស័យ ៤នាក់ធ្វើសកម្មភាពគាស់សោទ្វារផ្ទះលួចទ្រព្យសម្បត្តិ តែមិនបានសម្រេចត្រូវសមត្ថកិច្ចក្របួចកជាប់
ភ្នំពេញ៖ ស្តីពីការបង្ក្រាបជាក់ស្តែងករណីលួចមានស្ថានទម្ងន់ទោស(គាស់សោទ្វារផ្ទះលួចទ្រព្យសម្បត្តិ) ដឹកនាំដោយលោកវរះ.ត្រី តូច គឹមសុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០២និង៣០នាទី ចំណុចផ្ទះលេខ០១ បេផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

ជនរងគ្រោះឈ្មោះហ៊ុន រស់ ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ មុខរបរ លក់ដូរ ។
ជនសង្ស័យចំនួន០៤នាក់ដែលមានឈ្មោះ ៖
១.ឈ្មោះ ភឹម ឆៃលី ហៅអាឆៃ ភេទប្រុស អាយុ ២១ឆ្នាំទីលំនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។
២.ឈ្មោះភឹម សូនី ហៅសូនី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅជាមួយគ្នា មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។
៣.ឈ្មោះសេង សំណាង ហៅអាម៉ៅ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិសង្កាត់ជាមួយគ្នា មុខរបរមិនពិតប្រាកដ។
៤.ឈ្មោះហេង សុីឃាង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១៦៩ ផ្លូវបេតុង ក្រុមទី១៧ ភូមិសាមគ្គីសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ មុខរបរ រត់រឺម៉កកង់បី (មានសារធាតុញៀន)។
សម្ភារៈដកហូតរួមមាន ៖
១/កន្ត្រៃកាត់ដែក ចំនួន ០១គ្រឿង
២/ពិលបំភ្លឺចំនួន ០៣គ្រឿង។
៣/មេសោផ្ទះចំនួន ០៥គ្រឿង។
៤/ដែកបំពង់ទិបចំនួន ០២កំណាត់។
៥/រឺម៉កកង់បីឥណ្ឌាមួយគ្រឿងលេខភ្នំពេញ 1HW5944 ពណ៌សរ ។
ដំណើររឿងហេតុ មុនពេលកើតហេតុជនសង្ស័យទាំងបួននាក់បានជួបពិភាក្សាគ្នាចេញធ្វើសកម្មភាពលួចដោយមិនកំណត់គោលដៅ លុះដល់ម៉ោងប្រហែល ២៣និង០០នាទីពួកគេបានជួបជុំគ្នាឡើងជិះរឺម៉កកង់បីចេញពីវាលស្បូវរកកន្លែងដើម្បីធ្វើសកម្មភាពលួច លុះមកដល់ផ្ទះកើតហេតុឃើញផ្ទះចាក់សោពីក្រៅ ក៏ឈប់រឺម៉កចុះទៅធ្វើសកម្មភាពគាស់កាត់សោផ្ទះចូលទៅលួចយកទ្រព្យសម្បត្តិ ពេលកំពង់តែធ្វើសកម្មភាពត្រូវសមត្ថកិច្ចមកទាន់ចាប់ឃាត់ខ្លួនបញ្ជូនមកកាន់ប៉ុស្តិ៍ឬស្សីកែវ ធ្វើការសាកសួយកចំលើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនិតីវិធី៕






ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត