សិល្បៈ

ទុក្ខជាន់ទុក្ខ! ខាត់ សុឃីម លង់ខ្លួនរកស៊ីចាញ់បោកគេអស់ជិត ១លានដុល្លារ

BY
Khmernote Media
August 15, 2020

អ្នកនាង ខាត់ សុឃីម ដែលគេស្គាល់ថាជាតារាពហុជំនាញ បានបង្ហើបប្រាប់គេឯងថានាងចាញ់បោកគេអស់លុយ៧៩ម៉ឺនដុល្លារឯណោះត្រឹមរយៈពេល១ឆ្នាំ។ តារាស្រីរូបនេះហាក់មានទុក្ខផ្ទួនៗដោយ ឪពុករបស់នាងទើបនឹងទទួលមរណៈភាពថ្មីៗ ហើយស្រាប់តែនាងរំលឹករឿងឈឺចាប់មួយទៀត ដែលចាញ់បោកគេអស់ប្រាក់ស្ទើរក្បែរ១លានដុល្លារទៅហើយ។

អ្នកនាង ខាត់ សុឃីម បានផ្តល់បទសំភាសន៍ជាមួយនឹងអ្នកសារព័ត៌មានក្នុងស្រុកថា នាងមិនលាក់លៀមទេចំពោះរឿងចាញ់បោកគេនោះ តែនាងសុំមិនបរិយាយថាចាញ់បោកគេរឿងអ្វីឡើយ ដោយគ្រាន់តែបង្ហើបថាចាញ់បោកដោយសារការរកស៊ីមួយតែប៉ុណ្ណោះ។ អ្នកនាង បានបន្ថែមទៀតថា នេះជាមេរៀនជីវិតទី១ សម្រាប់រូបនាង និងចង់ចែករំលែកដល់បងប្អូនខ្មែរយើងទាំងអស់ផងដែរមិន​​ថា​ស្ថិត​នៅ​ក្នុង​កម្រិត​រក​ស៊ី​បែប​ណា​ទេ​ ប្រសិន​បើ​មាន​ការ​ចូលរួម​គ្នា​នោះ គឺ​​មិន​ត្រូវ​ទុក​ចិត្ត​​គេ​​​ខ្លាំង​ពេក​នោះ​ឡើយ​ ដូច​​ជា​រូប​នាង​ខ្ញុំ​ស្រាប់​​​អ៊ីចឹង មក​ពី​ការ​ទុក​ចិត្ត​​គេ​ខ្លាំង​ពេក ទើប​រងគ្រោះ​ដូចជា​ពេល​នេះ​អ៊ីចឹង៕

Share This Post: