ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រន្ធត់ណាស់! ស្លាប់២នាក់ ក្នុងហេតុការណ៍រថយន្តធុនធំបុកគ្នាជាមួយម៉ូតូ នៅផ្លូវជាតិលេខ៤

    BY Khmernote Media August 16, 2020
    រន្ធត់ណាស់! ស្លាប់២នាក់ ក្នុងហេតុការណ៍រថយន្តធុនធំបុកគ្នាជាមួយម៉ូតូ នៅផ្លូវជាតិលេខ៤

    ស្រុកកំពង់សីលា-  បុរស-ស្ត្រីពីរនាក់ ភាគីខាងម៉ូតូបានស្លាប់ទាំងពីរនាក់ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូជនរងគ្រោះ នៅផ្លូវជាតិលេខ4 ម្តុំខាងកើតជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ក្នុងស្រុកកំពង់សីលាខេត្តព្រះសីហនុ វេលាម៉ោងជិត10ព្រឹកថ្ងៃទី16 ខែសីហា ឆ្នាំ2020នេះ។

    តាមរបាយការណ៍អង្កេតរបស់សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើង នៅចន្លោះគីឡូម៉ែត្រ 112.113ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ រវាងរថយន្ដបែនម៉ាកNissan ក្បាលពណ៌ខៀវ ពាក់ស្លាក់លេខចង្កូតស្ដាំ PP-2313 បើកបរដោយឈ្មោះ ឆោម សុីន អាយុ20ឆ្នាំ ភូមិក្រាំងតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បុកប៉ះម៉ូតូម៉ាកវេវ ពណ៌ក្រហមបើកបរដោយបុរស (មិនទាន់ស្គាល់អត្តសញ្ញាណនិងមាននារីម្នាក់ជិះពីក្រោយ មានឈ្មោះ ជឿន ខន រស់នៅភូមិទួលខ្មែរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធ៍សាត់ ទិសដៅផ្ទុយគ្នា ក្នុងនោះរថយន្ដមានគោលដៅភ្នំពេញ-ខេត្តព្រះសីហនុ ម៉ូតូពីព្រះសីហនុ-ភ្នំពេញ ។

    ក្រោយពេលកើតហេតុអ្នកបើកបររថយន្ដបើកគេចពីកន្លែងកើតហេតុតែត្រូវកម្លាំងល្បាតរបស់ មូលដ្ឋាន អាវុធហត្ថស្រុកកំពង់សីលា សហការជាមួយកម្លាំងនគរបាលស្រុក តាមឃាត់ចាប់រថយន្ដនិងអ្នកបើកបរបាន នៅចំណុចចន្លោះគីឡូម៉ែត្រលេខ107.108។

    បច្ចុប្បន្ន វត្ថុតាងទាំងពីរខាងលើ និងអ្នកបើកបររថយន្ដយកទៅអធិការដ្ឋាន នគរបាលស្រុកកំពង់សីលា ចាត់ការបន្តតាមនិតិវិធី។ ចំណែកសាក សពយកទៅតម្កល់ទុកនៅវត្តស្ទឹងច្រាល ដើម្បីស្វែងរកសាច់ញាតិមកទទួលទៅធ្វើបុណ្យតាមប្រពៃណី ៕

    Share This Post: