ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម គួច ចំរើន អរគុណអាជីវករលក់ដូរ ដែលដាក់ស្លាកតម្លៃទំនិញតាមការណែនាំរបស់អាជ្ញាធរ

    BY Khmernote Media August 17, 2020
    ឯកឧត្តម គួច ចំរើន អរគុណអាជីវករលក់ដូរ ដែលដាក់ស្លាកតម្លៃទំនិញតាមការណែនាំរបស់អាជ្ញាធរ

    ចាប់តាំងពីថ្ងៃអាទិត្យ ទី១៦ ខែសីហា ម្សិលមិញនេះ យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើន បានចាប់ផ្តើមនាំគ្នាដើរលេងកំសាន្តតាមរមណីយដ្ឋាន និងតំបន់ទេសចរណ៍នានា ក្រោយរាជរដ្ឋាភិបាលប្រកាសឲ្យឈប់សម្រាករយៈពេលចំនួន០៥ថ្ងៃ សងថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរ ដែលបានផ្អាក ដោយសារតែជំងឺកូវីដ១៩។

    ក្រឡែកមើលខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាត ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានរៀបចំ និងត្រៀមកម្លាំង ដើម្បីការពារសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ ដែលទៅកំសាន្តនៅទីនោះផងដែរ។ មិនត្រឹមតែដាក់កម្លាំងជួយការពារសុខសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះ រដ្ឋាបាលខេត្តព្រះសីហនុ ក៏បានណែនាំឲ្យអាជីវករលក់គ្រឿងសមុទ្រ ដាក់ស្លាកតម្លៃតាមមុខទំនិញរបស់ខ្លួនផងដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនមកដើរលេងកំសាន្តដឹងពីតម្លៃទំនិញនីមួយៗ។ ឯកឧត្តម គួច ចំរើន ក៏បានបង្ហោះសារថ្លែងអំណរគុណនៅលើទំព័រហ្វេសប៊ុក ដូច្នេះថា “សូមអរគុណ​ ចំពោះអាជីវករ​យើង​ ដែលបានដាក់ស្លាកតម្លៃទំនិញ​ តាមការណែនាំ​ បានយ៉ាងល្អ​ ។ សូមជូនពរ​ អោយរកស៊ីមានមានបាន​ ។ រីករាយថ្ងៃឈប់សម្រាក​ សុវត្ថិភាពពេលធ្វើដំណើរ​“។

    Share This Post: