នៅជ្រោះទឹកធ្លាក់ពពកវិល គ្រាន់តែចូលមើលទឹកមួយភ្លែត ត្រូវក្រុមចោរវាយកញ្ចក់ឡានយកសម្ភារៈខ្ទេចអស់
កំពត ៖ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ “Phannath Nat” បានបង្ហោះនៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះថា “ចោរវាយកញ្ចក់ឡានយកឥវ៉ាន់ខ្ទេច ។ ទឹកធ្លាក់ពពកវិល ភ្នំបូកគោ ចូលមើលទឹកធ្លាក់តែមួយភ្លែតសោះ”។

ជ្រោះទឹកធ្លាក់ពពកវិល មានទីតាំងស្ថិតនៅលើកំពូលភ្នំបូកគោ ក្នុងទឹកដីនៃខេត្តកំពត ។ បញ្ហានេះ សង្ឃឹមថា សមត្ថកិច្ចនឹងចាប់ខ្លួនក្រុមជនល្មើសបាន ដើម្បីសុវត្ថិភាព ភ្ញៀវទេសចរ ដែលទៅដើរលេងកម្សាន្តនៅទីនោះ ។
ក្នុងថ្ងៃឈប់សម្រាកនេះ ឃើញថាប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ បានធ្វើដំណើរកម្សាន្តស្ទើរគ្រប់ទិសទីក្នុងព្រះរាជាណាចក្រកម្ពុជា ។ ទន្ទឹមនេះ កងកម្លាំងសមត្ថកិច្ច ក៏បាននិងកំពុងថែរក្សាសន្តិសុខ និង សុវត្ថិភាព ជូនប្រជាពលរដ្ឋ ផងដែរ ។ សូមបងប្អូនទាំងអស់គ្នា ធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ ជាពិសេស កុំភ្លេចអនុវត្តការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការការពារនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ៕

ដោយ៖ បងម៉េង ខ្មែរណូត