បុរសជនជាតិចិននិងនារីជនជាតិខ្មែរម្នាក់ បើករថយន្តស៊េរីទំនើប បត់រថយន្តត្រលប់ក្រោយ ត្រូវម៉ូតូ MSX ជិះល្បឿនលឿនចាប់ហ្រ្វាំងមិនទាន់ បុកមួយទំហឹងរបួសធ្ងន់
ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់រួមដំណើរនិងស្ត្រីស្រស់ស្អាតជនជាតិខ្មែរម្នាក់បត់រថយន្តស៊េរីទំនើបម៉ាកអូឌី ឆ្លងផ្លូវត្រឡប់ក្រោយត្រូវបុរសម្នាក់ជិះម៉ូតូលឿនមកពីក្រោយចាប់ហ្វ្រាំងមិនទាន់បុកចំហៀងរថយន្តខាងមុខពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចមុខ មហាវិទ្យាល័យ សង្គមសាស្ត្រ និងមនុស្សសាស្ត្រ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងហេតុការណ៍នេះបានឲ្យដឹងថាមុនគេឃេីញបុរសជនជាតិចិនម្នាក់រួមដំណើរនឹងស្ត្រីជនជាតិខ្មែរខ្មែរម្នាក់ទៀតបើករថយន្តស៊េរីទំនេីបម៉ាកអូរឌីពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AK-6966ធ្វេីដំណេីរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុក៏បានបត់ឆ្វេងដៃបំណងត្រឡប់ក្រោយវិញខណះទើបនិងបត់បានបន្តិច ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ក្រហម គ្មានស្លាកលេខ ជិះមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់បានបុកចំហៀងរថយន្តខាងមុខខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់រងរបួសធ្ងន់ រីឯម៉ូតូគៀបជាប់ជាមួយរថយន្តរងការខូចខាតយ៉ាងដណំ ។
ក្រោយកេីតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ចូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកតៃកុងរថយន្តខាងលេីក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ចូនទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរបែកក្អម។ ដោយឡែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅខាងជំនាញចរាចរណ៍ខណ្ឌសែនសុខ ដេីម្បីមកធ្វេីការវាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី ៕


