ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆ្នេរស្អាត ខ្សាច់ស ស្រាប់តែពលរដ្ឋមកលេងឆ្នេរពយជំទាវម៉ៅច្រើន យកម្ហូបមកបរិភោគហើយទុកសំរាមចោលពាសវាលពាសកាល ចុងក្រោយក្រុមមន្ត្រីនិងក្រុមសម្អាតបរិស្ថាន បានចុះកើបសម្អាតជាបន្តបន្ទាប់

    BY Khmernote Media August 20, 2020
    ឆ្នេរស្អាត ខ្សាច់ស ស្រាប់តែពលរដ្ឋមកលេងឆ្នេរពយជំទាវម៉ៅច្រើន យកម្ហូបមកបរិភោគហើយទុកសំរាមចោលពាសវាលពាសកាល ចុងក្រោយក្រុមមន្ត្រីនិងក្រុមសម្អាតបរិស្ថាន បានចុះកើបសម្អាតជាបន្តបន្ទាប់

    ព្រះសីហនុ៖ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បានដឹកនាំការប្រមូលសំរាម និងសម្អាតអនាម័យ នៅតំបន់ទេសចរណ៍ ឆ្នេរពយជំទាវម៉ៅ ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ បងប្អូនមួយចំនួនហាក់នៅតែមិនព្រមចូលរួម ក្នុងកិច្ចការពារបរិស្ថាន អនាម័យ កាកសំណល់សំរាម ដែលសល់ពីការបរិភោគ បែរជាចោលពាសវាលពាសកាល ដែលធ្វើអោយខូចសោភ័ណភាពតំបន់ទេសចរណ៍ និងកន្លែងកំសាន្ដ ហើយគ្មានអ្វីក្រៅពីត្រូវបានអាជ្ញាធរមូលដ្ឋាន រួមជាមួយក្រុមហ៊ុនប្រមូលសំរាមរើសប្រមូលយកចេញ។

    ជាថ្មីម្តងទៀត លោក​ សរ​ កក្កដា​ អភិបាលស្រុកព្រៃនប់បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមកលេងកំសាន្ត មេត្តាវេចខ្ចប់ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវក្នុងធុងសំរាម។ គួរបញ្ជាក់ថា សំរាមនៅតាមឆ្នេរសមុទ្រ កើតឡើងពីពលរដ្ឋនិងអ្នកទេសចរណ៏មួយចំនួនដែលចោលឥតសណ្តាប់ធ្នាប់ មិនប្រមូលយកទៅដាក់ក្នុងធុងសំរាម។ ករណីនេះ មន្ត្រីនិងក្រុមសម្អាតបរិស្ថាន បានចុះកើបសម្អាតជាបន្តបន្ទាប់ ៕ ប្រភព៖ ប្រជាជនខេត្តព្រះសីហនុ និងលោកពូហ៊ុយ ប៊ុនឡេង

     

    Share This Post: