ម៉ារីម៉ា បង្ហោះរូបពីរនាក់ស្វាមីនៅមុនប្រាសាទអង្គរ តែសរសេរច្រលំដាក់នៅថៃ ឥឡូវនេះបានកែតម្រូវដាក់នៅប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបងប្អូនខ្មែរជាច្រើនចូលទៅ Comment ប្រាប់
- August 20, 2020
អ្នកនាង Marian Rivera ដែលជាតារាសម្តែងហ្វីលីពីន ហើយប្រិយមិត្តភាគច្រើននិយមហៅថា ម៉ារីម៉ា បានបង្ហោះរូបថតមួយសន្លឹកជាមួយស្វាមីនៅប្រាសាទអង្គរវត្ត ប្រទេសកម្ពុជា ហើយបានដាក់ Caption លើរូបថត “When in Thailand 😍” ធ្វើឲ្យមានការប្រតិកម្ម និងចូលទៅ Comment ជាច្រើន ដោយបានប្រាប់ទៅអ្នកនាងវិញថា មិនមែននៅប្រទេសថៃទេ គឺនៅប្រទេសកម្ពុជា។ ក្នុងនោះក៏បានសង្កេតឃើញថា បងប្អូនខ្មែរយើងចូលទៅ Comment ប្រាប់ជាច្រើនដែរ ឥលូវនេះបានឃើញអ្នកនាង កែតម្រូវដូរ Caption ដាក់នៅប្រទេសកម្ពុជាវិញហើយ ដោយអ្នកនាងលុបរូបចោល និងបង្ហោះ Caption សារជាថ្មីថា Cambodia ❤️❤️❤️៕



- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






