ឯកឧត្ដម នេត សាវឿន បញ្ជាអោយកសាងសំណុំរឿងបញ្ជូន អធិការរង និងមន្ត្រីនគរបាលស្រុក សំរោងទង សរុប៦នាក់ ទៅតុលាការនៅថ្ងៃនេះ ពីបទបាញ់បោះសេរី ចំនួន ២ថ្ងៃជាប់គ្នា
កំពង់ស្ពឺ៖ កម្លាំងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២០ បានឃាត់ខ្លួនវរៈសេនីយ៍ត្រី កង ភារី ហៅអាខ្មៅ អធិការរងនគរបាល ស្រុក សំរោងទង នៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ពីបទបាញ់បោះសេរី ចំនួន ២ ថ្ងៃ ជាប់គ្នា គឺ ថ្ងៃទី ១៨ ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២០។ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានអោយដឹងថា កម្លាំងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្តបានចុះឃាត់ខ្លួន វរៈសេនីយ៍ត្រី កង ភារី តាំងពីថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២០។

យោងតាមលោកផែង វណ្ណៈ បានឲ្យដឹងថា ឯកឧត្ដមនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាអោយស្នងការខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនមន្ត្រីនគរបាលបាញ់បោះសេរីនៅស្រុក សំរោងទង រួមទាំងអធិការរង សរុប ចំនួន ៦ នាក់ ទៅតុលាការចាត់ការតាមច្បាប់ដោយមិនលេីកលែងឡេីយ។ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការខេត្តបានអោយដឹងនៅព្រឹកនេះថា សមត្ថកិច្ចរបស់លោកកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃនេះតែម្ដង ។
យោងតាមរបាយការណ៍ដែលអធិការដ្ថាននគរបាលស្រុកសំរោងទងគោរពផ្ញើជូនលោកស្នងការនគរបាលខេត្តកំពង់ស្ពឺចុះថ្ងៃទី២០ខែសីហាឆ្នាំ២០២០បានរៀបរាប់ថា កាលពីថ្ងៃទី១៨ ខែសីហាឆ្នាំ២០២០ វេលាម៉ោង៩ និង០០ នាទីលោកវរសេនីយ៍ទោ កង ភារី អធិការរងទទួលការងារសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកសំរោងទងបានយកអាវុធខ្លីរបស់ខ្លួនមួយដើមម៉ាកឡុកធ្វើសកម្មភាពឈរបាញ់បោះយ៉ាងសេរីនិងអនាធិបតេយ្យបំផុតចំនួន 3 គ្រាប់គឺនៅចំណុចបរិវេណសាលាស្រុកមាត់ស្រះទឹកខាងត្បូង៕




