ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ភ្លើងឆេះផ្ទះអ្នកស្រុកស្ទឹងហាវ អ្នកបង្កជាកូនបង្កើតម្ចាស់ផ្ទះ អ្នកជិតខាងប្រាប់ថា កូនគាត់ព្យាយាមដុតផ្ទះខ្លួនឯងជាច្រើនលើកមកហើយ​ (​សតិមិនល្អ​)​

    BY Khmernote Media August 22, 2020
    ភ្លើងឆេះផ្ទះអ្នកស្រុកស្ទឹងហាវ អ្នកបង្កជាកូនបង្កើតម្ចាស់ផ្ទះ អ្នកជិតខាងប្រាប់ថា កូនគាត់ព្យាយាមដុតផ្ទះខ្លួនឯងជាច្រើនលើកមកហើយ​ (​សតិមិនល្អ​)​

    ខេត្ត​ព្រះសីហនុ​៖​ វេលាម៉ោង ១០:៥៤ នាទី ស្ថិតនៅក្រុម១១ ភូមិ៤ ឃុំទំនប់រលក​ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីអគ្គីភ័យមួយបានកើតឡើងភ្លើងឆេះផ្ទះ​ប្រជាពលរដ្ឋ​មានទំហំទទឹងប្រវែង ៦x៩ម៉ែត្រ សាងសងពីឈើ ប្រកស័ង្កសី ជញ្ជាំងបាំងដោយក្តារ បាតក្រោមចាក់សាប ជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋឈ្មោះ ងូវ មុំ ភេទ ស្រី អាយុ ៦៨ ឆ្នាំ មានទីលំនៅក្រុម៩ ភូមិ១​ ឃុំទំនប់រលក ស្រុកស្ទឹងហាវ បង្កដោយឈ្មោះ អ៉ិន រ័ត្នធា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ​មិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ ត្រូវជាកូនបង្កើតម្ចាស់ផ្ទះ ។

    +​ មូលហេតុ: តាមសំដីអ្នកជិតខាងគឺឈ្មោះ អ៉ិន រត័្នធា ជាកូនម្ចាស់ផ្ទះ តែងតែព្យាយាមដុតផ្ទះខ្លួនឯងជាច្រើនលើក​ (​សតិមិនល្អ​)​ ។
    -​ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០១​ គ្រឿង ប្រើទឹកអស់ចំនួន ០២ រថយន្ត ពន្លត់បានទាំងស្រុង ។
    +​ ខូចខាតទ្រព្យសម្បត្តិ:​ ផ្ទះមួយខ្នងបានឆេះទាំងស្រុង ។ ដោយឡែក ឈ្មោះ អ៉ិន រ័ត្នធា ជាជនបង្កត្រូវបានឃាត់ខ្លួន​យកមកអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវដើម្បីសួរនាំ ។ ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

     

    Share This Post: