ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចអគ្គព្រះមហាសង្ឃរាជាធិបតី ទេព វង្ស ដួលក្នុងបន្ទប់ទឹក ប៉ះពាល់ព្រះកាយ និងព្រះកេសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅប្រទេសវៀតណាម

    BY Khmernote Media August 23, 2020
    សម្ដេចអគ្គព្រះមហាសង្ឃរាជាធិបតី ទេព វង្ស ដួលក្នុងបន្ទប់ទឹក ប៉ះពាល់ព្រះកាយ និងព្រះកេសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅប្រទេសវៀតណាម

    យោងតាមលិខិតរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ កន្លងទៅ វេលាម៉ោង០៩ និង៤០នាទីយប់ សម្ដេចអគ្គព្រះមហាសង្ឃរាជាធិបតី ទេព វង្ស បានដួលនៅក្នុងបន្ទប់ទឹកដោយប៉ះពាល់ព្រះកាយផ្នែកខាងឆ្វេង ធ្វើឲ្យដៃ និងជើងកម្រើកមិនរួច ព្រមទាំងប៉ះពាល់ដល់ព្រះកេស និងមានឈាមកកនៅក្នុងព្រះកេស

    ហើយស្ថានភាពនេះអាចនឹងធ្ងន់ធ្ងរឡើង ទើបគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមការអនុញ្ញាតិពី ឯកឧត្តតអគ្គលេខាធិការបក្ស ដើម្បីទទួលការព្យាបាលយ៉ាងលឿនបំផុតតាមកាលដែលអាចធ្វើទៅបាន ដោយគោរពទៅតាមគោលការណ៍ របស់ក្រសួងសុខាភិបាល នៃប្រទេសវៀតណាម ដែលតម្រូវឲ្យស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ក្នុងគ្រាមានអាសន្ននៃជំងឺកូវីដ១៩នេះ។ ការយាងទៅសម្រាកព្យាបាលព្រះរោគនេះ នៅមន្ទីរពេទ្យថងញ៉ិត ចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ តទៅ និងមិនទាន់កំណត់ថ្ងៃត្រលប់មកប្រទេសកម្ពុជាវិញទេ ដោយអមដំណើរជាមួយសម្តេចមហាសង្ឃរាជចំនួន៧អង្គ/នាក់។

    Share This Post: