កូវីដ-១៩
អ្នកឆ្លងកូវីដ១៩នៅទូទាំងពិភពលោកកើនដល់ជាង ២៣លាននាក់ និងស្លាប់ជាង៨០ម៉ឺននាក់ហើយ ឯប្រទេស៣នេះមានអ្នកឆ្លងខ្លាំងជាងគេ
BY Khmernote Media
August 24, 2020
យោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅទូទាំងពិភពលោកបានកើនឡើងដល់ ២៣,៥៨១,៨៨៨នាក់ និងបានសម្លាប់មនុស្សចំនួន ៨១២,៤០៧នាក់ ព្រមទាំងមានអ្នកជាសះស្បើយចំនួន ១៦,០៧៨,៧៥៤។
នៅក្នុងផងដែរ ប្រទេសដែលឈរលំដាប់កំពូលមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេគឺ៖
ទី១៖ សហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងទូទាំងប្រទេសសរុប ៥,៨៧៥,១៤៦នាក់ អ្នកស្លាប់សរុប ១៨០,៦០៤នាក់ និងជាសះស្បើយចំនួន ៣,១៦៧,០៦៣ នាក់។
ទី២៖ ប្រទេសប្រេស៊ីល ដែលមានអ្នកឆ្លងទូទាំងប្រទេសសរុប ៣,៦០៥,៧៨៣ នាក់ អ្នកស្លាប់សរុប ១១៤,៧៧២ នាក់ និងជាសះស្បើយចំនួន ២,៧០៩,៦៣៨ នាក់។
ទី៣៖ ប្រទេសឥណ្ឌា ដែលមានអ្នកឆ្លងទូទាំងប្រទេសសរុប ៣,១០៥,១៨៥ នាក់ អ្នកស្លាប់សរុប ៥៧,៦៩២ នាក់ និងជាសះស្បើយចំនួន ២,៣៣៦,៧៩៦ នាក់។

