ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ក្រឡាប់រថយន្តនៅខេត្តព្រះវិហារ បណ្ដាលឱ្យស្លាប់មនុស្ស ២នាក់ និងរបួសធ្ងន់ស្រាល ៥នាក់

    BY Khmernote Media August 24, 2020
    គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ក្រឡាប់រថយន្តនៅខេត្តព្រះវិហារ បណ្ដាលឱ្យស្លាប់មនុស្ស ២នាក់ និងរបួសធ្ងន់ស្រាល ៥នាក់

    ខេត្តព្រះវិហារ៖ យ៉ាងហោចណាស់មនុស្ស ២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្ស ៥នាក់ទៀត បានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនៅខេត្តព្រះវិហារ ពេលនាំគ្រួសារដើរលេងពីព្រះវិហារមកគូលែននាល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ។

    បើតាមសមត្ថកិច្ចបានអះអាងថាគ្រោះថ្នាក់នេះ កើតឡើងដោយរថយន្តបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់មិនប្រុងប្រយ័ត្ននិងធ្វេសប្រហែស ទើបបង្កឲ្យមានសោកនាដកម្មយ៉ាងដូច្នេះ ។

    មុនពេលកើតហេតុរថយន្តខាងលើបានដឹកសមាជិកគ្រួសារចំនួន ៨នាក់ ធ្វើដំណើរចេញពីខេត្តព្រះវិហារ ឆ្ពោះទៅស្រុកគូលែន លុះដល់ កន្លែងកើតហេតុរថយន្តខាងលើតៃកុងរថយន្តបានបន្ថែមល្បឿនឡើងវ៉ាជែងរថយន្តខាងមុខ ដោយសារល្បឿនលឿនយកចង្កូតជ្រុលធ្លាក់ ចេញពីផ្លូវជាតិបណ្តាលឱ្យក្រឡាប់ដោយខ្លួនឯងជាច្រើនត្រឡប់ បណ្តាលឱ្យស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៥នាក់ ។

    រថយន្តដែលក្រឡាប់ម៉ាកតូយ៉តា តាកូម៉ា (TOYOTA TACOMA) ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2Z- 7512 បើកបរ ដោយ ឈ្មោះ ម៉ៅ ណាល់ អាយុ ៣៩ឆ្នាំ រស់នៅភូមិបរិបូរណ៍ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ ចំណែកអ្នកស្លាប់ ២នាក់ ទី១ឈ្មោះស្រី និច ភេទស្រី អាយុ ២៥ឆ្នាំ ទី២៖ ឈ្មោះណាល់ ផានិត ភេទប្រុស អាយុ ១២ឆ្នាំ។ អ្នករបួសទី១៖ ឈ្មោះម៉ៅ សិលា ភេទស្រី ទី ២៖ ឈ្មោះម៉ៅ រិទ្ធ យុង ភេទប្រុស ទី៣៖ ឈ្មោះស្រី សៅ ភេទប្រុស អាយុ ២១ឆ្នាំ ទី៤៖ ឈ្មោះម៉ុច មឿង ភេទស្រី អាយុ ៦២ឆ្នាំ ទី ៥៖ ឈ្មោះ លឿន ភេទស្រី អាយុ ៦៣ឆ្នាំ ។

    ក្រោយហេតុការណ៍កើតឡើងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងទាក់ទងរថយន្តសង្គ្រោះបន្ទាន់របស់ស្នងការដ្ឋាននគរបាលខេត្ត ព្រះវិហារ ដឹកអ្នករបួសទៅព្យាបាលភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី ហើយរថយន្តត្រូវបានស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ៕

    ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post: