ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុបាន​អញ្ជើញ​ជនរងគ្រោះ​មកបំភ្លឺ​បន្ថែម​ ករណីហឹង្សា និង សុំ​យោគយល់​ពី​ព្រះរាជអាជ្ញា​ដេីម្បី​កោះហៅ​ ឧកញ៉ា​ ភិរម្យ​ វិចិត្រ​ដារ៉ា​ ចូលខ្លួន​បំភ្លឺ​នៅ​ពេល​ឆាប់​ៗ​ខាងមុខ​នេះ​

    BY Khmernote Media August 24, 2020
    ឯកឧត្តម ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុបាន​អញ្ជើញ​ជនរងគ្រោះ​មកបំភ្លឺ​បន្ថែម​ ករណីហឹង្សា និង សុំ​យោគយល់​ពី​ព្រះរាជអាជ្ញា​ដេីម្បី​កោះហៅ​ ឧកញ៉ា​ ភិរម្យ​ វិចិត្រ​ដារ៉ា​ ចូលខ្លួន​បំភ្លឺ​នៅ​ពេល​ឆាប់​ៗ​ខាងមុខ​នេះ​

    ខេត្តព្រះសីហនុ៖ យោងតាមហ្វេសបុករបស់លោកផែង វណ្ណៈ បានឲ្យដឹងថា លោកឧត្ដមសេនីយ៍​ទោ​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បានអោយដឹងថា​ នៅ​រសៀល​ថ្ងៃ​ទី​ ២៤​ ខែ​ សីហា​ ឆ្នាំ​ ២០២០​ នេះ​ សមត្ថកិច្ច​ជំនាញ​របស់​លោក​បាន​អញ្ជើញ​ជនរងគ្រោះ​មកបំភ្លឺ​បន្ថែម​ ពាក់ព័ន្ធ​នឹងបណ្ដឹងប្ដឹង​ ឧកញ៉ា​ ភិរម្យ​ វិចិត្រ​ដារ៉ា​ ពីបទហឹង្សាដោយចេតនា​ ។ បន្ទាប់​ពី​សាកសួរ​បំភ្លឺ​រួចហេីយ​ លោកស្នងការ​នឹងសុំ​យោគយល់​ពី​ព្រះរាជអាជ្ញា​ដេីម្បី​កោះហៅ​ ឧកញ៉ា​ ភិរម្យ​ វិចិត្រ​ដារ៉ា​ ចូលខ្លួន​បំភ្លឺ​នៅ​ពេល​ឆាប់​ៗ​ខាងមុខ​នេះ​។

    គួរបញ្ជាក់ថា ព្រឹកនេះមានការភ្ញាក់ផ្អើលមួយដោយសារ ឧកញ៉ា ភិរម្យ វិចិត្រ​ដា​រ៉ា រងការចោទប្រកាន់ពីនារីម្នាក់ ថាបោកទូរស័ព្ទ និងវាយរហូតចូលពេទ្យ តែពេលនេះឧកញ៉ាចេញមុខបដិសេធថាគ្រាន់តែទាញទូរស័ព្ទចេញពីដៃជនរងគ្រោះដាក់លើតុ និងថាមិនបានវាយទេ គឺទាញជនរងគ្រោះចេញ និងដើរទៅបន្ទប់ប៉ុណ្ណោះ ហើយលោកបានបន្ថែមថា សូមបដិសេធទាំងស្រុងនៅការចោទប្រកាន់នេះហើយ មេធាវីរបស់ខ្ញុំក៏កំពុងរៀបចំឯកសារផ្លូវច្បាប់ដើម្បីច្រានចោលក៏ដូចជាដាក់ពាក្យបណ្ដឹងទៅតាមផ្លូវច្បាប់៕

    Share This Post: