តារាចម្រៀង រ៉ាប៊ី ទម្លាយអោយដឹងពីទឹកចិត្តម្ចាស់ផលិតកម្ម ថោន មានចំពោះកូនចៅ រួមទាំងរូបនាងផងដែរ
- August 25, 2020
ក្រោយពេលដែលផលិតកម្ម ថោន បង្ហោះលិខិតផ្លូវការអោយតារាចម្រៀង ខេម ចូលខ្លួនមកដោះស្រាយរឿងបំពានកិច្ចសន្យារបស់ខ្លួន នៅវេលាម៉ោង៣រសៀលថ្ងៃនេះជាកំហិត លោក ខេម ហាក់ដូចជាប្រតិកម្មយ៉ាងខ្លាំង និងបានឆ្លើយតបធ្ងន់ៗទៅកាន់ម្ចាស់ផលិតកម្ម ថោន វិញមិនសំចៃមាត់។ ក្នុងនោះគេឃើញតារាចម្រៀងក្នុងផលិតកម្ម ថោន ជាច្រើននាក់បានចេញមកការពារម្ចាស់ផលិតកម្ម ថាលោកជាមនុស្សល្អ ស្រលាញ់កូនចៅណាស់។

ជាក់ស្តែងកញ្ញា រ៉ាប៊ី ដែលជាតារាចម្រៀងល្បីឈ្មោះមួយរូបក្នុងផលិតកម្មថោន ក៏បានបង្ហោះមួយឃ្លាថា៖ “គាត់ទាំង2នាក់នេះហេីយ ជាម្ចាស់ផលិតកម្មថោន មិនដែលយកភាគរយពីកូនចៅទេ អោយតែកូនចៅមានបាន ខ្ញុំស្គាល់ពួកគាត់ គាត់ជាមនុស្សល្អរ ស្រលាញ់កូនចៅ គួអោយគោរព”៕



- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






