រថយន្ត

តិចច្រលំកូនឡានចុះ តាមពិតជាកង់អគ្គិសនីទេ (មានវីដេអូ)

BY
Khmernote Media
May 28, 2018

The PodRide គឺជាប្រភេទកង់ ដែលត្រូវបានបង្កើតឡើងដោយលោក Mikael Kjellman តាំងពីឆ្នាំ២០១៦មកម្ល៉េះ។ កង់នេះមានរូបរាងដូចនឹងកូនឡានបេះបិត ជាប្រភេទកង់អគ្គិសនី ហើយតួរបស់វាធ្វើពីក្រណាត់ fabric ដែលមិនជ្រៀបទឹក និងការពារអាកាសធាតុត្រជាក់-ក្តៅបានយ៉ាងល្អ។ កង់អគ្គិសនីនេះអាចបើកបរបានល្បឿន ១៥ម៉ាយក្នុងមួយម៉ោង (ប្រហែល២៤គីឡូម៉ែត្រក្នុងមួយម៉ោង) ហើយបើចង់លឿនជាងនេះទាល់តែយើងប្រើជើងធាក់វា ព្រោះវាមានឈ្នាន់នៅក្នុងផងដែរ។

លោក Mikael Kjellman បានបង្កើតកង់អគ្គិសនី The PodRide នេះឡើង ដើម្បីឲ្យលោកអាចជិះទៅធ្វើការនៅរដូវរងារប៉ុណ្ណោះ ប៉ុន្តែក្រោយមកក៏ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងអិនធើណេត។ កង់អគ្គិសនីនេះមិនត្រឹមតែអាចបើកបរនៅលើផ្លូវមានទឹកកកប៉ុណ្ណោះទេ សូម្បីតែផ្លូវភក់ ផ្លូវរអិលក៏ដំណើរការយ៉ាងល្អផដែរ។

លោក Kjellman គ្រោងនឹងបន្ថែមចង្កៀងមុខ កន្លែងដាក់ឥវ៉ាន់ ម៉ាស៊ីនកំដៅ និងគ្រឿងបន្លាស់បន្ថែមទៀត ដើម្បីឲ្យកង់អគ្គិសនីរបស់លោកកាន់តែល្អប្រសើរ៕

អត្ថបទ៖ ឌី
ប្រភព៖ businessinsider

Share This Post: