ព័ត៌មានជាតិ
លោកហេង ឡុង ប្រកាសចូលខ្លួនមកសម្របសម្រួល ដោះស្រាយជម្លោះរវាងតារាចម្រៀងខេម និងផលិតកម្មថោន
BY Khmernote Media
August 25, 2020
ក្រោយពេលដែលតារាចម្រៀង ខេម ចាកចេញពីផលិតកម្ម ថោន ទៅច្រៀងអោយផលិតកម្មផ្សេងទាំងដែលផលិតកម្ម ថោន អះអាងថាតារាចម្រៀងសំលេងស្អករូបនេះ បានបំពានកិច្ចសន្យានិងអោយចូលខ្លួនដោះស្រាយជាបន្ទាន់នៅក្នុងរសៀលម៉ោង៣ល្ងាចនេះជាកំហិត។ ក្រោយឃើញលិខិតផ្លូវការ ធ្វើអោយតារាចម្រៀង ខេម បង្ហោះសារឆ្លើយតបវិញធ្ងន់ៗដូចគ្នា រហូតកើតជារឿងផ្អើលពេញ Facebook។

មុននេះបន្តិចលោកហេង ឡុង បានប្រកាសថា នឹង ចូលខ្លួនមកសម្របសម្រួលដោះស្រាយជម្លោះរវាងតារាចម្រៀងខេម និងផលិតកម្មថោន ដោយលោកបានសរសេរថា៖ “ខ្ញុំបាទ ហេង ឡុង តំណាងសមាគមសិល្បករខ្មែរ ចូលខ្លួនមកសម្របសម្រួល ដោះស្រាយជម្លោះរវាងតារាចម្រៀងខេម និងផលិតកម្មថោន”៕



