សិល្បៈ

ធី សុវណ្ណថា បញ្ជាក់រឿងជម្លោះរវាងតារាចម្រៀង ខេម និងផលិតកម្ម ថោន បើធ្ងន់ធ្ងរអាចមាន “អ្នកជាប់គុក” តែនាងមិនដឹងត្រូវជួយខាងណា

BY
Khmernote Media
August 25, 2020

ករណីតារាចម្រៀងសំលេងស្អកដែលមានឈ្មោះពិតថា ប៉ុន សុណារិន ហៅ ខេម ត្រូវបានផលិតកម្ម ថោន ចេញលិខិតអោយចូលដោះស្រាយជាមួយនឹងផលិតកម្មនៅរសៀលនេះ ទាក់ទងនឹងការបំពានកិច្ចសន្យា ទៅច្រៀងអោយផលិតកម្មផ្សេងទាំងដែលខ្លួននៅជាប់កុងត្រាជាមួយផលិតកម្ម ថោន នៅឡើយ។ រឿងរ៉ាវដ៏រសើបនេះត្រូវបានតារាចម្រៀង ខេម ធ្វើការទម្លាយរឿងក្នុងចិត្ត នៅលើ Facebook ទាំងកណ្តាលយប់តែម្តង។ ករណីជម្លោះរវៀងផលិតកម្ម ថោន និងលោក ខេម នេះដែរអ្នកនាង ធី សុវណ្ណថា ដែលគេស្គាល់ថាជាអ្នកនយោបាយវ័យក្មេង បានលើកឡើងថា៖

“Idol របស់ខ្ញុំ លោកខេម និងផលិតកម្មថោន ឈ្លោះគ្នា ករណីនេះ បើធ្ងន់ធ្ងរអាចមាន “អ្នកជាប់គុក” តើខ្ញុំគួរជួយខាងណា? សូម Comments A / B / C
A ជួយខាង ផលិតកម្មថោន
B ជួយខាង លោក ខេម
C នៅស្ងៀម, កុំលូកដៃ”

Share This Post: