ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ក្លាយជាអ្នកផ្គត់ផ្គង់ផ្តាច់មុខ នូវប្រពន្ធ័ IBS ក្នុងអាគារ “The Bridge” ទាំងមូលផ្តល់ដំណោះស្រាយបច្ចេកវិទ្យាឈានមុខដល់អគារស្នាក់នៅខ្ពស់ជាងគេបំផុតនៅកម្ពុជា

    BY Khmernote Media May 28, 2018
    ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ក្លាយជាអ្នកផ្គត់ផ្គង់ផ្តាច់មុខ នូវប្រពន្ធ័ IBS ក្នុងអាគារ “The Bridge” ទាំងមូលផ្តល់ដំណោះស្រាយបច្ចេកវិទ្យាឈានមុខដល់អគារស្នាក់នៅខ្ពស់ជាងគេបំផុតនៅកម្ពុជា

    រាជធានីភ្នំពេញ, ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨៖ ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ត្រូវបានតែងតាំង និងផ្តល់សិទ្ធិ ដោយក្រុមហ៊ុន PixLed (ខេមបូឌា) ជាក្រុមហ៊ុនផ្តល់ដំណោះស្រាយ ប្រព័ន្ធIBS ក្នុងអគារ “The Bridge” ទាំងមូល។ រយៈពេលបីខែកន្លងមកនេះ ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) បានធ្វើការរៀបចំ ផ្តត់ផ្គង់ និងដាក់អោយដំណើរការ ប្រព័ន្ធ IBS ដើម្បីផ្តល់ជូននូវបណ្តាញគ្របដណ្តប់កាន់តែប្រសើរឡើងនៅក្នុងអគារនេះ ដែលបច្ចុប្បន្នត្រូវបានចាត់ទុកជាអគារស្នាក់នៅដែលខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។

    តាមរយៈបច្ចេកវិទ្យាដ៏ទំនើបប្រកបដោយគុណភាព និងដំណោះស្រាយកម្រិតខ្ពស់របស់ខ្លួន អ៊ីដតខូ(ខេមបូឌា)បានបំពាក់បណ្តាញអង់តែន ដើម្បីពង្រីកវិសាលភាពបណ្តាញទូរស័ព្ទនិងអ៊ីនធឺណិតឥតខ្សែ (Wireless) នៅក្នុងអគារទាំងមូលឲ្យកាន់តែប្រសើរឡើង ដែលអនុញ្ញាតឲ្យប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់អាចផ្តល់ សេវា 2G, 3G, 4G និង 4.5G មានល្បឿនលឿន ស្ថិរភាព និងប្រកបដោយទំនុកចិត្ត។

    លោក Phillip Wong នាយកប្រចាំតំបន់ ផ្នែកពង្រីកទីផ្សារ នៃក្រុមហ៊ុន អ៊ីដតខូ គ្រុប បានថ្លែងថា៖

    «កម្ពុជា ជាទីផ្សារមួយដែលមានសក្តានុពល និងមានការរីកចម្រើនយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ យើងនៅតែបន្តរិះរកគ្រប់មធ្យោបាយទាំងអស់ដើម្បីពង្រីកបណ្តាញគ្របដណ្តប់តាមរយៈវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងផ្តល់ជូននូវហេដ្ឋារចនាសម្ព័ន្នដែលមានរូបរាងពិសេស និងល្អឥតខ្ចោះដែលនឹងបំពេញបាននូវតម្រូវការនៃការ តភ្ជាប់បណ្តាញមួយ ដ៏ជាក់លាក់។ ការអភិវឌ្ឍថ្មីនេះ គឺជាសញ្ញាដ៏សំខាន់មួយសម្រាប់ទីផ្សារ IBS ក្នុងប្រទេស ហើយយើងមាន មោទនភាពជាខ្លាំងក្នុងការចាប់ផ្តើមគម្រោង IBS ដំបូងរបស់យើងនៅក្នុងប្រទេសកម្ពុជា។ យើងមានប្រតិបត្តិករដែលមានបំណងប្រើនូវដំណោះស្រាយថ្មីនេះរួចហើយ ដែលរំពឹងថានឹងដំណើរការចាប់ពីខែមិថុនាតទៅ»។

    លោកបានបន្ថែមទៀតថា៖ «កម្ពុជាគឺជាប្រទេសទីបីដែលបានពង្រីកបណ្តាញដំណោះស្រាយក្នុងអាគារ (IBS) ប្រើប្រាស់នៅក្នុងចំណោមប្រទេសផ្សេងៗទៀតដែល ក្រុមហ៊ុន edotco Group មានវត្តមាន។ យើងកំពុងដើរតាមប្រទេសម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ហើយ ជឿជាក់ថា ដំណោះស្រាយ IBS ដ៏ទំនើបរបស់យើង នឹងអាចបំពេញបានតាមតម្រូវការដែលកំពុងកើនឡើងនេះ»។

    ដោយមានទីតាំងស្ថិតនៅក្នុងតំបន់ដ៏មានសក្តានុពល The Bridge គឺជាគម្រោងថ្មីមួយដែលនៅជិតចំណុចប្រសព្វរវាង ទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។ គ្របដណ្តប់នៅលើផ្ទៃដីដែលមានអគារកម្ពស់ជាង ៤៥ជាន់ ការដំឡើង ប្រព័ន្ធ IBS ត្រូវបានរចនាឡើងដើម្បីផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យ និងកាន់តែប្រសើរសម្រាប់អ្នកប្រើប្រាស់ ទូរស័ព្ទទាំងអស់នៅក្នុងអគារ The Bridge។

    ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការនៅខែឧសភា ឆ្នាំ២០១២មក ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) បាននឹងកំពុងផ្តល់ ជូនសេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ជាច្រើននៅក្នុងប្រទេសកម្ពុជា។ ការផ្តល់ជូនទាំងនោះ រួមមាន៖ ការសាងសង់បង្គោលអង់តែលើដី ការសាងសង់បង្គោលអង់តែនលើដំបូលអគារ ការសាង់សង់បង្គោលអង់តែនតាមការចង់បានរបស់អតិថិជន និងមានស្ថានីយចល័ត (COW) ។

    អំពីក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា)
    ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ជាក្រុមហ៊ុនឯករាជ្យមួយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ និងជាផ្នែកមួយនៃ ក្រុមហ៊ុន Axiata Group ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី ជាក្រុមហ៊ុនផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ី ដែលរួមមាន៖ ទូរស័ព្ទចល័ត ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្តាញ និង ក្រុមហ៊ុនអ៊ីនធឺណិត ឌីជីថល ជាច្រើនទៀត ដែលបាននឹងកំពុងបម្រើអតិថិជនប្រមាណ ២៩០ លាននាក់ នៅតាម បណ្តាប្រទេសចំនួន ១០ ក្នុងតំបន់។ ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) កំពុងពង្រីកប្រតិបត្តិការរបស់ខ្លួន ហើយ រហូតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុននេះ គ្រប់គ្រង និងប្រតិបត្តិការដោយផ្ទាល់ លើបង្គោលអង់តែនជាង ២,២០០ បង្គោល នៅទូទាំងប្រទេសកម្ពុជា៕

    សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

    អ៊ីដតខូ (ខេមបូឌា) ខូអិលធីឌី
    អគារលេខ 1B ផ្លូវលេខ ៥៩៨ សង្កាត់ ទួលសង្កែ រាជធានីភ្នំពេញ
    ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
    ទូរស័ព្ទ: +855 10 209 999

    Share This Post:
    MPO4D jitutoto mpo4d Mpoplay