ព័ត៌មានជាតិ

វីដេអូស្តែងៗ! ឃើញឡានធំមកពីមុខហើយ រថយន្តសាំងយ៉ុងបើកព្រហើនប្រឹងវ៉ាទៀត ធ្វើឲ្យរថយន្តសណ្តោងធុនធំខំគេច ទៅបុករថយន្តកាមេរីហាយប្រ៊ីតដែលមិនដឹងអី បណ្តាលខូចខាតយ៉ាងធ្ងន់នៅលើផ្លូវជាតិលេខ៤

BY
Khmernote Media
August 25, 2020

ស្រុកកំពង់សីលា- ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយរថយន្ត២គ្រឿងបុកប៉ះគ្នាកាលម៉ោងជិត១រសៀលថ្ងៃត្រង់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នៅផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ១៥៣-១៥៤ ភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ទី១ រថយន្តម៉ាកហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AA-8909 និងទី២ រថយន្តម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ក្រហមលាយស្វាយ ពាក់ស្លាកលេខព្រះសីហនុ 3A-6088។ សមត្ថកិច្ចប្រាប់ថា អ្នកបើកបររថយន្ដហាយប្រ៊ីតឈ្មោះ ប៉ុក សី ភេទប្រុស អាយុ៣៨ ឆ្នាំ លក់ចាប់ហួយទីលំនៅ ភូមិសាមគ្គី៥ សង្កាត់ត្រពាំងក្រសាំង ខណ្ឌមានជ័យ ភ្នំពេញ រួមដំណើរមានគ្នា៤នាក់(ប្រុស) រងរបួសទាំងអស់គ្នា ទិសដៅភ្នំពេញ-ព្រះសីហនុ ចំណែកអ្នកបើកបររថយន្ដម៉ាកហ៉ីយ៉ាន់ដាយឈ្មោះ ស៉ីម ឆ ភេទប្រុស អាយុ២៥ ឆ្នាំ មានទីលំនៅភូមិ ដូនដៀវ ឃុំត្របែក ស្រុកកំចាយមា ខេត្ដ ព្រៃវែងទិសដៅព្រះសីហនុ -ភ្នំពេញ មិនរងរបួសទេ៕

ប្រភព៖ លោក Huy Bunleng

Share This Post: