ខាត់ សុឃីម ប្រកាសលុបឈ្មោះមិត្តចេញបញ្ជី Facebook របស់អ្នកនាង បើនៅតែសរសេរអង់គ្លេស ជាសូរសៀងខ្មែរ
- August 25, 2020
អ្នកនាង ខាត់ សុឃីម តារាពហុជំនាញបានប្រកាសក្តែងៗថានាងនឹងធ្វើការលុបឈ្មោះមិត្តចេញពីបញ្ជី Facebook របស់ខ្លួនចំពោះមិត្តណាដែលបានសរសេរអង់គ្លេស ជាសូរសៀងខ្មែរ ឬស៊ីងខ្មែរ ដើម្បីចូលរួមអភិរក្សអក្សរជាតិ។ តារាចម្រៀងផង កំប្លែងផង អាយ៉ៃផង រូបនេះបានរៀបរាប់ថា៖

“ខ្ញុំនឹងចាប់ផ្ដេីម Unfriend ឬលុបមិត្តភក្តិចោល ចំពោះមិត្តណាដែលបានសរសេរអង់គ្លេសជា សូរសៀងខ្មែរ ឬស៉ីងខ្មែរ។ អ្វីដែលគប្បីសរសេរនោះ គឺ:
- សរសេរខ្មែរ ជា សូរសៀងខ្មែរ
- សរសេរអង់គ្លេស ជា សូរសៀងអង់គ្លេស
គោលបំណងរបស់ខ្ញុំ ចង់ឱ្យយុវជនសរសេរអក្សរខ្មែរ ឬអក្សរអង់គ្លេសឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការសរសេរខុសអក្ខរាវិរុទ្ធផងដែរ៕(មិត្តដែលមានឈ្មោះបែកស្លុយ)សុំទោសទុកជាមុន”

- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






