សិល្បៈ

លោកជំទាវឧកញ៉ា ជួប មាន ម្ចាស់ផលិតកម្មថោន ចេញលិខិតបដិសេធ និងឲ្យ ខេម ចេញមុខសុំទោសជាសាធារណៈ ជាបន្ទាន់ចំពោះរឿងនេះ

BY
Khmernote Media
August 25, 2020

កាលពីពេលថ្មីៗនេះមានរឿងរ៉ាវក្តៅៗដែលកំពុងធ្វើអោយមហាជនមានការភ្ញាក់ផ្អើលដោយសារតែផលិតកម្ម Town (ថោន) ប្រកាសនៅលើ Facebook ដោយហៅតារាចម្រៀង ខេម អោយចូលខ្លួនដោះស្រាយជាមួយផលិតកម្ម ព្រោះតែលោក ខេម បំពានកិច្ចសន្យាជាមួយផលិតកម្ម ទៅច្រៀងអោយផលិតកម្មផ្សេងទាំងខ្លួននៅជាប់កុងត្រាជាមួយផលិតកម្ម ថោន រហូតដល់ចុងខែធ្នូ ឆ្នាំ២០២០ ឯណោះ។ ការប្រកាសហៅតារាចម្រៀង ខេម នេះដែរបានធ្វើឡើងដោយដាក់កំហិតអោយលោក ខេម ចូលខ្លួនមកដោះស្រាយនៅវេលាម៉ោង ១៥:០០នាទី ថ្ងៃទីនេះ។

លោក ខេម បានធ្វើការឆ្លើយតបធ្ងន់ៗទាំងយប់ជ្រៅ ទៅកាន់ម្ចាស់ផលិតកម្មថោន បន្ទាប់ពីចេញលិខិតឲ្យចូលខ្លួនដោះស្រាយរឿងទៅច្រៀងផលិតកម្មផ្សេងបំពានកុងត្រា រហូតសរសេររៀបរាប់យ៉ាងវែងអន្លាយ ដែលក្នុងនោះក៏បានលើកឡើងថា “ខ្ញុំមិននឹកស្មានថាមេខ្ញុំដែលសព្វថ្ងៃជា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុក្រុងភ្នំពេញ”។ ចំនុចនេះបានធ្វើឲ្យផលិតកម្ម ថោន បានចេញលិខិតបដិសេធ និងថាការបង្ហោះខ្លឹមសារនេះ គឺជាការផ្សាយព័ត៌មានមិនពិត និង បរិហាកេរ្តិ៍ជាសាធារណៈ និងបានស្នើអោយលោក ខេម ចេញមុខសុំទោសជាសាធារណៈ។ សូមអានលិខិតបដិសេធនៅខាងក្រោម៕

Share This Post: