សង្គម

មិនបាច់ទៅណាឆ្ងាយទេ ចង់ធ្វើប័ណ្ណបើកបរ ទៅត្រឹម AEON 2 ក៏បានដែរ

BY
Khmernote Media
May 28, 2018

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ផ្សារទំនើបធំជាងគេបំផុតនៅកម្ពុជា AEON MALL Sen Sok City ឬអាចហៅបានថា AEON 2 ដែលស្ថិតនៅលើផ្លូវលេខ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នឹងបើកដំណើរការសាកល្បងហើយ។ ហើយយោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ចូន បានឲ្យដឹងផងដែរថា មណ្ឌលផ្តល់សេវាប័ណ្ឌបើកបរក៏ស្ថិតនៅក្នុងផ្សារទំនើប AEON 2 នោះដែរ គឺស្ថិតនៅជាន់ទី២ ហើយនឹងចាប់បើកដំណើរការនៅថ្ងៃទី៣០ ខែឧសភា ខាងមុខនេះផងដែរ។

មណ្ឌលនេះនឹងជួយសម្រួលដល់ប្រតិបត្តិការធ្វើប័ណ្ណបើកបរជូនប្រជាពលរដ្ឋ ដើម្បីឲ្យកាន់តែងាយស្រួល ឆាប់រហ័ស និងចំណេញទាំងពេលវេលា និងថវិកា៕

អត្ថបទ៖ សេម

Share This Post: