លោកឧកញ៉ាឡេង ណាវ៉ាត្រា ឆ្លើយតបរឿងព័ត៌មានថាផ្តល់ប្រាក់ ៣០ម៉ឺនដុល្លារ និងប្រាក់ជិត ១ម៉ឺនដុល្លារ ប្រចាំខែ ហៅលោក ព្រាប សុវត្ថិ ចូល Galaxy
- August 25, 2020
ភ្នំពេញ៖ នៅក្នុងពិធីទទួលស្វាគមន៏ កំពូលតារាចម្រៀង ព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុនចម្រៀង GALAXY NAVATRA លោកឧកញ៉ា ឡេង ណាវ៉ាត្រា ឆ្លើយតបជាមួយនឹងសំនួរអ្នកកាសែតទាក់ទងនឹងព័ត៌មានដែលលើកឡើងថាចំណាយទឹកប្រាក់ ៣០ម៉ឺនដុល្លារ និងប្រាក់ប្រចាំខែ ជិតមួយម៉ឺនដុល្លារ ហៅលោកព្រាប សុវត្ថិចូលផលិតកម្ម Galaxy។ ដោយលោកបានបដិសេធថា “វាមិនមែនជាការពិតទេ “។ លោកឧកញ៉ាបានបន្ថែមថា៖

ការដែលចូលរួមរបស់លោកព្រាប សុវត្ថិ គឺគោលដៅ និងបេះដូងតែមួយស្រឡាញ់សិល្បះដូចគ្នា ដោយសារតែលោកគ្មានដុងពីកំណើត តែលោកឧកញ៉ាស្រឡាញ់សិល្បះណាស់តាំងពីតូច ដូច្នេះលោកថាតាំងចិត្តពេលលោកមានលទ្ធភាព ចំណាយលុយ ២០ ទៅ ៣០% នៃចំណូលសរុបរបស់លោក ដើម្បីធ្វើអាជីវកម្មទៅលើសិល្បៈនេះ និងដើម្បីឈានទៅដល់ការប្រកួតប្រជែងទៅនឹងប្រទេសជិតខាង និងល្បីលើពិភពលោក។ លោកព្រាប សុវត្ថិ មកដោយការស្រឡាញ់ពិតប្រាកដ និងមិនមានការចំណាយណាមួយទេ ហើយនិងការផ្លាស់ប្តូរបទពិសោធន៍៕

- Share This Post:






