ព័ត៌មានជាតិ
ចិនបើកឡានបុកចិនដូចគ្នាស្លាប់ ហើយបន្តជ្រុលទៅបុករង្វង់មូលតោពីរ បណ្តាលឲ្យបាក់បង្គោលភ្លើងមួយដើមថែមទៀត
BY Khmernote Media
August 26, 2020
ក្រុងព្រះសីហនុ-សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោង12:30នាទី ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿងម៉ាក ធុនដ្រា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 2A-6220 បើកបរដោយជនជាតិចិន បានបើកបុកបុរសជនជាតិចិនដូចគ្នាម្នាក់ស្លាប់ នៅមុខជីនប៉ី2 ក្នុងក្រុងព្រះសីហនុ ហើយរថយន្តបន្តល្បឿនបុករង្វង់មូលតោពីរ បណ្តាលអោយបាក់បង្គោលភ្លើងមួយដើមថែមទៀត ។ ក្រោយកើតហេតុ អ្នកបើកបរនិងរថយន្តត្រូវបានសម្ថកិច្ចចរាចរណ៍ នាំយកទៅដោះស្រាយតាមនិតិវិធីច្បាប់ នៅការិយាល័យចរាចរផ្លូវគោកខេត្ត៕

ប្រភព៖ លោក Huy Bunleng