ព័ត៌មានជាតិ
គ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាអប់រំ កុមារតូច ក្នុងដំណាក់កាលទី២ នឹងបើកចូលរៀនវិញនៅថ្ងៃទី០៧ ខែកញ្ញា ខាងមុខ
BY Khmernote Media
August 26, 2020
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីការបើកដំណើរការឡើងវិញ គ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាអប់រំ កុមារតូច ក្នុងដំណាក់កាលទី២។

នៅក្នុងលិខិតនោះផងដែរ ក៏បានបញ្ជាក់ផងដែរថា គ្រប់គ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ ថ្នាក់/មណ្ឌលមត្តេយ្យសិក្សាសហគមន៍ និងកន្លែងផ្តល់សេវាអប់រំកុមារតូច ត្រូវបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ រហូតដល់ដំណាច់ខែវិច្ឆិកា ឆ្នាំ២០២០។ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ តទៅ ខ្លឹមសារអនុវត្តលម្អិតនឹងមានចែងក្នុងសេចក្តីណែនាំដំណើរការគ្រឹះស្ថានសិក្សាសាធារណៈឆ្នាំសិក្សា២០២០-២០២១។ សូមអានលិខិតខាងក្រោម ដើម្បីជ្រាបកាន់តែច្បាស់៖
