ព័ត៌មានជាតិ
ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនសូមបញ្ជាក់ជូនថា មិនមានការផ្តល់ប្រាក់ឧបត្ថម្ភកូរ៉ូណាជាលើកទី២ទេ សូមកុំចាញ់ល្បិចកលជនខិលខូចឲ្យសោះ
BY Khmernote Media
August 26, 2020
ភ្នំពេញ៖ នាពេលថ្មីៗនេះ មានជនខិលខូចបានបញ្ចុះបញ្ចូលប្អូនៗក្មួយៗកម្មសិក្សាការី និងពលករមួយចំនួន ឲ្យប្រគល់ឯកសាររួមមាន ប័ណ្ណស្នាក់នៅ សៀវភៅធនាគារ ឬកាតធនាគារ ព្រមទាំងលេខសំងាត់ ដើម្បីយកទៅស្នើសុំប្រាក់ឧបត្ថម្ភកូរ៉ូណាលើកទី២។ ស្ថានទូតសូមបញ្ជាក់ជូនថា ការផ្តល់ប្រាក់ឧបត្ថម្ភកូរ៉ូណាជាលើកទី២នេះ មិនមែនជាការពិតទេ។ សូមអានព័ត៌មានលម្អិតដូចខាងក្រោម៖
