ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្រ្តីរាជការ និយោជិត កម្មករទាំងអស់ អាចឈប់សម្រាកសរុបបាន២១ថ្ងៃ នៅឆ្នាំ២០២១ ខាងមុខនេះ

    BY Khmernote Media August 26, 2020
    មន្រ្តីរាជការ និយោជិត កម្មករទាំងអស់ អាចឈប់សម្រាកសរុបបាន២១ថ្ងៃ នៅឆ្នាំ២០២១ ខាងមុខនេះ

    យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចុះនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះបានអោយដឹងថា មន្រ្តីរាជការ និយោជិត កម្មករ ទាំងអស់អាចឈប់សម្រាកបានសរុបចំនួន២១ថ្ងៃនៅក្នុងឆ្នាំ២០២១ខាងមុខនេះ ដោយក្នុងនោះមានថ្ងៃឈប់សម្រាកទៅតាមខែនិមួយៗដូចជា៖

    ទិវាចូលឆ្នាំសកល(ឈប់សម្រាក១ថ្ងៃ) ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍(ឈប់សម្រាក១ថ្ងៃ) ទិវាអន្តរជាតិនារី(ឈប់សម្រាក១ថ្ងៃ) ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ(ឈប់សម្រាក៣ថ្ងៃ) ពិធីបុណ្យវិសាខបូជា(ឈប់សម្រាក១ថ្ងៃ) ព្រះរាជពិធីច្រត់ព្រះនង្គ័ល(ឈប់សម្រាក១ថ្ងៃ) ទិវាពលកម្មអន្តរជាតិ(ឈប់សម្រាក១ថ្ងៃ) ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា(ឈប់សម្រាក១ថ្ងៃ) ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ(ឈប់សម្រាក១ថ្ងៃ) ទិវាប្រកាសរដ្ឋធម្មនុញ្ញ(ឈប់សម្រាក១ថ្ងៃ) ពិធីបុណ្យភ្ជុំបិណ្ឌ(ឈប់សម្រាក៣ថ្ងៃ) ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”(ឈប់សម្រាក១ថ្ងៃ) ព្រះរាជពិធីគ្រងរាជ្យសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា(ឈប់សម្រាក១ថ្ងៃ) ពិធីបុណ្យឯករាជ្យជាតិ(ឈប់សម្រាក១ថ្ងៃ) ព្រះរាជពិធីបុណ្យអ៉ំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក(ឈប់សម្រាក៣ថ្ងៃ)៕

    Share This Post: