ហេង ឡុង ថា”ពិបាកបំផុតពេលដោះស្រាយជម្លោះសិល្បករហើយគេមិនស្តាប់ “
- August 26, 2020
ក្នុងជម្លោះរវាងតារាចម្រៀងល្បីឈ្មោះ ជាមួយនឹងម្ចាស់ផលិតកម្មល្បីឈ្មោះដូចគ្នា គឺលោក ខេម និងផលិតកម្មថោន បានធ្វើអោយមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងនាំគ្នារង់ចាំតាមដានដំណោះស្រាយ ដើម្បីបញ្ចប់ជម្លោះតើពួកគេនឹងដោះស្រាយគ្នាបែបណា។ ក្នុងនោះដែរគេសង្កេតឃើញថា លោក ហេង ឡុង ដែលជាតំណាងអោយសមាគមន៍សិល្បៈករខ្មែរ បានចូលខ្លួនដើម្បីសម្របសម្រួលរវាងភាគីទាំង២។

ប៉ុន្តែផ្ទុយទៅវិញលោក ហេង ឡុង បានបង្ហោះសារមួយថា “ពិបាកបំផុត ពេលដោះស្រាយជម្លោះសិល្បករ ហើយគេមិនស្តាប់ កម្ម” ស្របពេលដែលតារាចម្រៀង ខេម ហាក់មិនចុះញ៉ម គឺរឹតតែក្តៅរហូតបង្ហោះសារថាសុខចិត្តដើរចូលគុក ជាមួយការទម្លាយសារឯកជនរវាងខ្លួនរូបលោកផ្ទាល់ជាមួយនឹងម្ចាស់ផលិតកម្មថែមទៀតផង។ គេកំពុងរង់ចាំមើលថា តើតារាចម្រៀង ខេម និងផលិតកម្ម ថោន នឹងធ្វើការដោះស្រាយគ្នាដោយរបៀបណានោះ? សូមរង់ចាំតាមដានទាំងអស់គ្នា៕


- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






