ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ហក់ឡើងវិញទៀតហើយ! កូរ៉េខាងត្បូងរកឃើញករណីថ្មីនៃជំងឺកូវីដ១៩ រហូតដល់ទៅ ៤៤១ករណី ដែលជាចំនួនច្រើនបំផុតចាប់តាំងពីខែមីនា

    BY autoadmin August 27, 2020
    ហក់ឡើងវិញទៀតហើយ! កូរ៉េខាងត្បូងរកឃើញករណីថ្មីនៃជំងឺកូវីដ១៩ រហូតដល់ទៅ ៤៤១ករណី ដែលជាចំនួនច្រើនបំផុតចាប់តាំងពីខែមីនា

    ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ចំនួន ៤៤១ករណី គិតត្រឹមថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ ដែលជាការឆ្លងជំងឺប្រចាំថ្ងៃច្រើនបំផុតមួយចាប់តាំងពីដើមខែមីនា នៅពេលដែលប្រទេសនេះមានការផ្ទុះឡើងជាលើកដំបូងនិងច្រើនបំផុតនៅក្រៅប្រទេសចិន។ ក្នុងចំណោមករណីថ្មីៗទាំងអស់ មានករណីចំនួន ៤៣៤ករណី ជាការឆ្លងនៅក្នុងសហគមន៍។ កាលពីថ្ងៃច័ន្ទនេះទីក្រុងសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូង ក៏ទើបតែបានចេញច្បាប់តម្រូវឱ្យពាក់ម៉ាសជាលើកដំបូង ទាំងនៅតាមទីសាធារណៈ ទាំងខាងក្នុង និងទីខាងក្រៅ។

    ការផ្លាស់ប្តូរនេះគឺដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃករណីឆ្លងជំងឺ COVID-19 ដែលស្ថិតនៅចំកណ្តាលទីក្រុងមានប្រជាជនច្រើន។ រំលឹកដែរថាកាលពីក្នុងខែឧសភា រដ្ឋាភិបាលទីក្រុងសេអ៊ូលបានបញ្ជាឱ្យមានការពាក់ម៉ាស់ សម្រាប់ការដឹកជញ្ជូនសាធារណៈ និងរថយន្តតាក់ស៊ី ប៉ុន្តែការកើនឡើងករណីចុងក្រោយនេះ បានធ្វើឱ្យមន្ត្រីសុខាភិបាលព្រួយបារម្ភថា ប្រទេសនេះប្រហែលជាត្រូវការការរក្សាគម្លាតកម្រិតខ្ពស់ជាងនេះទៀត៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: