ព័ត៌មានជាតិ
ចាប់បានពស់ថ្លាន់ធំមួយក្បាល ឡើងចូលក្នុងផ្ទះរបស់ពលរដ្ឋ នៅចំណុចឆ្នេរព្រែកត្រែង កំពុងលេបមាន់
BY Khmernote Media
August 27, 2020
ខេត្តព្រះសីហនុ-(ដំណឹងបន្ថែម) ករណីពស់ថ្លាន់ធំមួយក្បាលឡើងចូលក្នុងផ្ទះពលរដ្ឋនៅម្តុំឆ្នេរព្រែកត្រែង កាលពីយប់ថ្ងៃ២៦សីហា២០២០ មកដល់ព្រឹកថ្ងៃទី២៧សីហានេះ ប្រជាពលរដ្ឋប្រាប់ថា ចាប់ពស់ថ្លាន់នេះបានហើយ និងថា នឹងនាំយកទៅប្រគល់ជូននគរបាលស្រុកស្ទឹងហាវ ដើម្បីចាត់ចែងបន្តជូនទៅផ្នែកជំនាញសត្វព្រៃ។

សូមបញ្ជាក់ថា មានពស់ថ្លាន់ធំមួយក្បាល ឡើងចូលក្នុងផ្ទះរបស់ពលរដ្ឋ នៅចំណុចឆ្នេរព្រែកត្រែង វេលាម៉ោងជិត១១យប់ថ្ងៃ២៦សីហា២០២០ ក្នុងនោះមានសត្វមាន់មួយក្បាលត្រូវបានពស់ថ្លាន់នេះ លេបជាចំណី។ដោយសារតែភ័យខ្លាចមានគ្រោះថ្នាក់ដល់មនុស្ស ជាពិសេសក្មេងៗក្នុងផ្ទះ នៅយប់នោះពួកគាត់បានចេញមកខាងក្រៅផ្ទះអស់ហើយ៕ ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ



