សិល្បៈ

ពីរោះណាស់ ពេលលោកខេម បញ្ចេញសម្លេងស្អកច្រៀងបទ “ស្រក់ទឹកភ្នែកមិនមែនគ្មានបញ្ហា ” របស់លោកព្រាប សុវត្ថិ

BY
Khmernote Media
August 27, 2020

កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ នៅក្នុងពិធីទទួលស្វាគមន៍ កំពូលតារាចម្រៀង ព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុនចម្រៀង GALAXY NAVATRA លោកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់តារាចម្រៀង តារាសម្តែង ពាណិជ្ជករ មន្រ្តីរាជការ និងភ្ញៀវកិត្តិយសជាច្រើនទៀត។

បន្ទាប់ពីជិតដល់ការបញ្ចប់កម្មវិធីក៏មានការច្រៀងកំសាន្តលេងដែលមានវត្តមានលោកព្រាប សុវត្ថិ លោកខេម ដោយលោកខេម បានច្រៀងចម្រៀងមួយបទរបស់លោកព្រាប សុវត្ថិ យ៉ាងពីរោះរណ្តំ គឺបទ “ស្រក់ទឹកភ្នែកមិនមែនគ្មានបញ្ហា ” ជាមួយនឹងសម្លេងស្អកស្តាប់មិនចេះជិនណាយរបស់គាត់។ វិដេអូនេះត្រូវបានអ្នកនាងចន ច័ន្ទលក្ខិណាបានបង្ហោះ និងមានអ្នកចាប់អារម្មណ៍ជាខ្លាំង រហូតដល់អ្នក Like ជាង ពីរម៉ឺននាក់។ ដើម្បីឲ្យជ្រាបច្បាស់ សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា៖

តោះស្តាប់Khem ខេមម ច្រៀងបទរបស់បង ព្រាប សុវត្ថិ

Posted by Chanlakhena Chorn on Wednesday, August 26, 2020

Share This Post: