ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរបរិស្ថានខេត្តរតនគិរី ឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ បានបោះជំរុំធ្វើសកម្មភាពប្រមាញ់សត្វព្រៃគ្រប់ប្រភេទ នៅឧទ្យានជាតិវីរៈជ័យ

    BY Khmernote Media August 28, 2020
    មន្ទីរបរិស្ថានខេត្តរតនគិរី ឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ បានបោះជំរុំធ្វើសកម្មភាពប្រមាញ់សត្វព្រៃគ្រប់ប្រភេទ នៅឧទ្យានជាតិវីរៈជ័យ

    ខេត្តរតនគិរី៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សទីស្នាក់ការភូមិចង បានចុះល្បាតនៅចំណុចអូរឡាប៉ងឧទ្យានជាតិវីរៈជ័យ ប្រទះឃើញមានការបោះជំរុំមួយកន្លែង ដើម្បីធ្វើសកម្មភាពប្រមាញ់ និងដាក់អន្ទាក់ចាប់សត្វព្រៃគ្រប់ប្រភេទ។

    ក្រុមការងារបានធ្វើការត្រួតពិនិត្យឃើញថា មានអន្ទាក់ប្រភេទខ្សែកាបចំនួន០៩ និងអង្គប់ដែក អូតូម៉ាទិច (អន្ទាក់ខ្លា) ចំនួន០៣ សាច់សត្វប្រើស ០២ដុំ សាច់ស្វាមួយដុំ (ឆ្អើ ) ញញួរ០១ ទូរស័ព្ទដៃ០១គ្រឿង និងខ្សែអន្ទាក់ចំនួន២០ទៀត កំពុងបានដាក់ក្នុងព្រៃឧទ្យានជាតិវីរៈជ័យ។ សកម្មភាពល្មើសនេះ បង្កឡើងដោយឈ្មោះ ហួង វ៉ានកុង ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិវៀតណាម។ ដោយមានការអនុញ្ញាតពីលោកព្រះរាជអជ្ញារង លាង អ៊ូ តំណាងអយ្យការសាលាដំបូងខេត្ត ក្រុមការងារង បានឃាត់ខ្លួនជនសង្ស័យមកមន្ទីរ ដើម្បីចង់ក្រងសំណុំរឿងតាមនិតិវិធី៕

    ប្រភព៖ Ministry of Environment

    Share This Post: