បន្ដិចទៀត នៅសហរដ្ឋអាមេរិចតម្រូវឲ្យអ្នកដែលមាន Drone យកទៅធ្វើស្លាកលេខដូចឡាន ម៉ូតូអញ្ចឹង!
- May 29, 2018
កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិចបានសម្រេចប្រកាសជាផ្លូវការថា អ្នកដែលជាម្ចាស់ Drone ទាំងអស់ត្រូវយកឧបករណ៍ខ្លួនទៅធ្វើស្លាកលេខដូចឡាន រឺម៉ូតូអញ្ចឹងទើបអាចហោះបាន។ យោងតាមគេហទំព័រ Bloomberg បានលើកឡើងថា ច្បាប់ថ្មីនេះទើបតែត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងខែនេះប៉ុណ្ណោះ។

ស្របពេលជាមួយគ្នានេះ ម្ចាស់ Drone ទាំងអស់នឹងតម្រូវឲ្យចុះឈ្មោះលើឧបករណ៍ហោះហើររបស់ខ្លួនជាមួយនឹងទីភ្នាក់ងារ FAA រួចបិតជាប់នូវពត៌មានអត្តសញ្ញាណលើ Drone ត្រង់កន្លែងណាក៏បាន។ អាចនិយាយបានថា ច្បាប់ថ្មីនេះគឺមានទម្រង់បែបបទដូចគ្នាទៅនឹងស្លាកលេងសម្គាល់លើប្រភេទរថយន្ដ រឺម៉ូតូដែរ។
គួរបញ្ជាក់ផងដែរថា កាលដែលសហរដ្ឋអាមេរិចសម្រេចធ្វើបែបនេះ ក៏ដោយសារបញ្ហានានាដែលកើតឡើងដោយសារ Drone តែងកើនឡើងជាលំដាប់ ហើយរាជរដ្ឋាភិបាលពិតជាមានកង្វល់ជាខ្លាំង។ ដោយឡែក ជាមួយនឹងច្បាប់ថ្មីនេះ នឹងអាចជួយកំណត់អត្តសញ្ញាណអ្នកដែលជាម្ចាស់ Drone រាល់ពេលប្រព្រឹត្តិអំពើខុសច្បាប់ ដូចជាការហោះហើរក្នុងកន្លែងហាមឃាត់ជាដើម។
ប្រភព៖ petapixel
- Share This Post:








