ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ញាក់សាច់! រថយន្តព្រូសបុករថយន្តកុងតឺន័រពីក្រោយមួយទំហឹង ខ្ទេចមុខ រួចជ្រុលទៅបុកសួនច្បារពុះចែកផ្លូវ

    BY Khmernote Media August 29, 2020
    ញាក់សាច់! រថយន្តព្រូសបុករថយន្តកុងតឺន័រពីក្រោយមួយទំហឹង ខ្ទេចមុខ រួចជ្រុលទៅបុកសួនច្បារពុះចែកផ្លូវ

    រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត PRIUS មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ទៅបុកពីក្រោយរថយន្តកុងតឺន័រមួយគ្រឿងទៀត បណ្ដាលឲ្យរេចង្កូតខ្ទាតទៅបុកឡើងសួនច្បារពុះចែកផ្លូវ ធ្លាក់ទៅលើគន្លងផ្លូវម្ខាងទៀត និងបាក់កាឡេកង់មុខរងការខូចខាតយ៉ាងដំណំ បើកទៅមុខលែងរួច នៅទទឹងផ្លូវតែម្ដង សំណាងល្អមិនបណ្ដាលឲ្យមានរបួសទេ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីម៉ោង០០:១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ ស្ថិតនៅលើកំណាត់ផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    បើតាមសម្ដីអ្នកបើកបររថយន្តបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគាត់បានបើករថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស (TOYOTA-PRIUS) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AA-7976 បានធ្វើដំណើរតាមផ្លូវ៥០ម៉ែត្រ ទិសដៅពីកើតទៅលិច ដោយបានទទួលស្គាល់ថារូបគាត់ពិតជាបើកលឿនមែន ព្រោះផ្លូវមានសភាពស្ងាត់ ពុំសូវមានយានយន្តទេ ទើបរូបគាត់បើកកុងទ័រលើសពី ៨០គីឡូម៉ែត្រក្នុងមួយម៉ោង តែដោយសារតែមិនមិនឃើញ ទើបរូបគាត់បើកទៅបុកពីរថយន្តកុងតឺន័រមួយគ្រឿង(មិនចាំស្លាកលេខទេ) បណ្ដាលឲ្យរថយន្តរបស់គាត់ រេចង្កូតទាំងផ្ទុះកង់មុខ រហូតខ្ទាតទៅបុកឡើងសួនច្បារពុះចែកផ្លូវ ធ្លាក់ទៅលើគន្លងផ្លូវម្ខាងទៀត និងបាក់កាឡេកង់មុខរងការខូចខាតយ៉ាងដំណំ បើកទៅមុខលែងរួច នៅទទឹងផ្លូវតែម្ដង នេះចាត់ទុកជាសំណាងមួយ ដែលមិនបណ្ដាលឲ្យគាត់មានគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬរងរបួសអ្វីនោះទេ ។

    បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យមើល និងជួយសម្រួលចរាចរណ៍ ដាក់ស្លឹកឈើកុំអោយមានយានយន្តដ៏ទៃទៀតបើកទៅបុក នាំអោយមានគ្រោះថ្នាក់ជាយថាហេតុ និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ រួចអនុញាតិអោយម្ចាស់រថយន្តហៅរថយន្តមកស្ទូចរថយន្តរបស់ខ្លួនយកទៅជួសជុលដោយខ្លួនឯង ព្រោះមិនមានការខូចខាតទ្រព្យសម្បត្តិរដ្ឋឡើយ គ្រាន់តែបាក់ដើមឈើមួយដាំដែលដាំលើសួនច្បារពុះចែកផ្លូវនោះអស់១ដើមប៉ុណ្ណោះ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: