ព័ត៌មានជាតិ
ឈាមស្រែកស្បែកហៅ! កូនប្រុសតិរច្ឆាន ដែលបានសម្លាប់ម្តាយបង្កើតខ្លួនឯងនាព្រឹកមិញនេះ ឥលូវត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ
BY Khmernote Media
August 29, 2020
រាជធានីភ្នំពេញ៖ មុននេះបន្តិច សមត្ថកិច្ចបានចាប់ខ្លួនកូនប្រុសតិរច្ឆាន ដែលបានកាត់កម្តាយខ្លួនឯងបានហើយ នៅក្រោយសាកលវិទ្យាល័យ IU នៃខណ្ឌសែនសុខ។ គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាម២០២០ មានករណីឃាតកម្មដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង បង្កឡើងដោយបុរសម្នាក់ត្រូវជាកូនបង្កើត បានធ្វើសកម្មភាកាត់កសម្លាប់ម្តាយរបស់ខ្លួន បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង០៦ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ ក្នុងបុរីសឡា៣ ម្តុំមន្ទីរពេទ្យមូលមិត្ត ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដេីម្បីចាត់វិធានការតាមផ្លូវច្បាប់៕

